ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត អង្វរអ្នករកស៊ី Game online បញ្ឈប់ការទាក់ទងអូសទាញ
តារាចម្រៀងចាស់វស្សាលោក ឃុំ ប៉ុណ្ណាដែត បានផ្ទុះប្រតិកម្មដោយបង្ហាញអារម្មណ៍ មិនសប្បាយ ចិត្ត ខណៈមានក្រុមអ្នករកស៊ីតាមGame online និងផ្នែកលក់ខនដូមួយចំនួនបានព្យាយាមទាក់ទងដើម្បីអូសទាញឲ្យចូលរួមជាមួយក្រុមពួកគេ។
ប្រតិកម្មរបស់តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត នេះបន្ទាប់ពីក្រុមទាំងនោះបានព្យាយាមទាក់ទងម្តងហើយម្តងទៀងដើម្បីបញ្ចុះបញ្ចូលឲ្យលោកចាប់អារម្មណ៍ទៅលើពួកគេ។ លោកបានសម្តែងការមិនពេញចិត្តថា «មួម៉ៅទាំងព្រឹកខ្ញុំសុំមេត្តាប្អូនៗ ដែលផ្នែកលក់ខនដូ និងGame onlineនានាមេត្តាបន្ថយដៃ Callមកលេខខ្ញុំបន្តិចទៅនេះទើបម៉ោង មិនទាន់ ៨ ព្រឹកផង Call បណ្តាក់គ្នាដូចខ្យងអញ្ចឹងមិនទាន់បានបាយព្រឹកផង សុំឲ្យជួយទិញខនដូ-លេងGame Online»។
លោកឃុំ ប៉ុណ្ណាដែត បញ្ជាក់ថា «ក្នុងដំណាក់កាលនេះ ឲ្យតែមានលុយឲ្យកូនរៀន មានលុយចាក់សាំង មានលុយសម្រាប់អាហារបីពេលនោះជាការល្អហើយ ទៅចង់មានបានដោយសារលេងល្បែងនោះគឺមិនទេ មួម៉ៅទាំងព្រឹក»។ តាមរយៈ ជំហររបស់លោក ឃុំ ប៉ុណ្ណាដែត ដោយមិនគាំទ្រការលេងល្បែងតាមអនឡាញនេះបានធ្វើឲ្យមហាជនសរសើរ និងគាំទ្រផងដែរ។ឮ
ដោយឡែកបើនិយាយពីរឿងជីវិតគូររបស់ លោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមី និងភរិយាគឺអ្នកនាង យក់ ឋិតរដ្ឋា ឯណេះវិញ ឃើញថាអ្នកទាំងពីរគឺស្រលាញ់គ្នាខ្លាំងណាស់រហូតសាងសុភមង្គលដ៏ផ្អែមល្ហែម និងមាន កូន ៣ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ ទន្ទឹមគ្នានេះ គេសង្កេតឃើញអ្នកនាងយក់ ឋិតរដ្ឋា និងស្វាម លោក ឃុំ ប៊ុណ្ណាដែត តែងបានបង្ហាញស្នាមញញឹមយ៉ាងមានក្តីសុខ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ