ជីវិតកម្សាន្ដ
នំអាពាហ៍ពិពាហ៍របស់ Natinee-Fluke ជាស្នាដៃអ្នកទោសក្នុងពន្ធនាគារខេត្តរ៉ាក់យ៉ង
ក្នុងពិធីមង្គលការរបស់តារាសម្ដែងនិយមតួឆ្នាសឆ្នើមនាង Natinee Chiaravanond និងស្វាមី Fluke Krirkphol កាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៤ បានធ្វើឲ្យមនុស្សជាច្រើនរំភើបនិងត្រេកអរយ៉ាងខ្លាំងនូវសុភមង្គលរបស់អ្នកទាំងពីរ បន្ទាប់ពីផ្អាក់ពិធីជិត៤ឆ្នាំមកហើយ។

ថ្វីបើយ៉ាងនេះក្ដី អ្វីដែលធ្វើឲ្យទស្សនិកជនរួមទាំងភ្ញៀវដែលមកចូលរួមក្នុងពិធីមានការភ្ញាក់ផ្អើលបំផុតនោះគឺ នំអាពាហ៍ពិពាហ៍ដ៏ធំបំផុតក្នុងពិធី រហូតធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរថា ពិតជាអស្ចារ្យខ្លាំងមិនធម្មតានោះទេ។ ជាពិសេរចនាប័ទ្មនិងការតាក់តែងលើនំមួយនេះ ហាក់ប្លែកខុសពីហាងផ្សេងៗដែលគ្រប់គ្នាធ្លាប់ឃើញពីមុនមក។
ក្រោយមកតារាសម្ដែងស្រី Natinee Chiaravanond បានបង្ហោះរូបភាពក្នុងពិធីដោយបង្ហាញពីសកម្មភាពកូនកំលោះកូនក្រមុំឈរកាត់នំអាពាហ៍ពិពាហ៍ ក្នុងខេបសិនជាភាសាអង់គ្លេសបញ្ចាក់ថា “But I can’t help falling in love with you❤️ @fluke777 #blessed #Cake by in Rayong Central Prison. ស្អាតហើយពេញចិត្តបំផុត នេះជាស្នាដៃរបស់អ្នកទោសក្នុងពន្ធនាគារខេត្តរ៉ាក់យ៉ង”។
យ៉ាងណាមិញ ព្រឹត្តិការណ៍នេះធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំងនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថានំដ៏ស្រស់ស្អាតនេះធ្វើការបញ្ជូនមកផ្ទាល់ពីអ្នកទោសក្នុងពន្ធនាគារខេត្តរ៉ាក់យ៉ង ព្រមជាមួយការសរសើរស្នាដៃ និងជំនាញរបស់មនុស្សដែលបានផលិត។ លើសពីនេះទៀតដែរ មហាជនជាច្រើនបានចូលទៅបញ្ចេញមតិពោលសរសើរ ដល់ Natalie និងស្វាមី ដែលបានជ្រើសរើសនំត្រូវនឹងគំនិតនៃព្រឹត្តិការណ៍នេះ ថែមទាំងអាចផ្តល់ឱកាសដល់អ្នកក្នុងពន្ធនាគារ ដើម្បីបង្ហាញជំនាញរបស់ខ្លួនផងដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាស Natinee ប្រកាសរៀបមង្គលការជាមួយស្វាមី ក្រោយពន្យារពេលជិត៤ឆ្នាំ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង