ជីវិតកម្សាន្ដ
ភ្នាក់ងារទាំងពីរឆ្លើយផាំងៗទៅវិញ ក្រោយឮដំណឹងថា Han So Hee និង Ryu Jun Yeol មានស្នេហា
ទាំងភ្នាក់ងាររបស់តារាស្រី Han So Hee និង Ryu Jun Yeol បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមណាត់ជួបរវាងអ្នកទាំងពីរ ខណៈនៅមុននេះបន្តិច ការបង្ហោះមួយត្រូវបានធ្វើឡើងនៅលើវេទិកាកូរ៉េដោយអ្នកប្រើប្រាស់ម្នាក់ ដែលនិយាយថា ពួកគេបានឃើញតារាសម្តែងកំពូលពីរនាក់រួមគ្នានៅឯអាងហែលទឹកសណ្ឋាគារ Hawaii ។ តារាសម្ដែងទាំងនោះគឺ Han So Hee និង Ryu Jun Yeol ហើយអ្នកបង្ហោះបានអះអាងថា ពួកគេបង្ហាញការស្រលាញ់គ្នាទៅវិញទៅមកដោយមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតនោះទេ។
ថ្វីបើយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះ ភាគីទាំងសងខាងរបស់ Han So Hee និង Ryu Jun Yeol បានឆ្លើយតបទៅនឹងការបង្ហោះដោយអនាមិកដោយឥតលាក់ថា វាជាវិស្សមកាលផ្ទាល់ខ្លួនរបស់តារាសម្តែងរបស់យើង សម្រាប់ការងារថតរូបរបស់គាត់។ ពួកយើងស្នើឲ្យអ្នកគ្រប់គ្នាគោរពឯកជនភាពរបស់គាត់។ ពួកយើងនឹងមិនឆ្លើយតបនឹងរបាយការណ៍សាក្សីទេ ព្រោះវាជាជីវិតផ្ទាល់ខ្លួនរបស់គាត់។
លើសពីនេះទៀតដែរ ទីភ្នាក់ងាររបស់តារាសម្ដែងប្រុស Ryu Jun Yeol គឺ C-JeS Studio បានចេញមុខឆ្លើយបដែរថា ពួកយើងអាចបញ្ជាក់បានថា Han So Hee គឺនៅក្នុងវិស្សមកាលផ្ទាល់ខ្លួនជាលើកដំបូងរបស់នាងជាមួយរបស់តារាសម្ដែង Ryu Jun Yeol ចាប់តាំងពីនាងបានបង្ហាញខ្លួនជាមួយមិត្តភក្តិរបស់នាង។ ជាងនេះទៅទៀត វាជាជីវិតឯកជនរបស់ពួកគេ ដូច្នេះយើងសុំការយោគយល់។
ទន្ទឹមនឹងនេះដែរ Han So Hee និង Ryu Jun Yeol ត្រូវបានគេគ្រោងនឹងបង្ហាញមុខនៅក្នុង K-Drama Tempted ដែលនឹងចេញនាពេលខាងមុខ ដែលមិនទាន់មានកាលបរិច្ឆេទចេញផ្សាយនៅឡើយទេ។
ក្នុងនោះផងដែរ សូម្បីតែអ្នកលេងអ៊ីនធឺណិតជាច្រើនក៏បានចេញមុខប្រតិកម្មនឹងការចោទប្រកាន់ ដែលអះអាងថាតារាសម្ដែង Han So Hee និង Ryu Jun Yeol កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាថា មិនមែនជាការពិតឡើយ។នេះជាការចោទប្រកាន់ទាំងស្រុងលើពួកគេ ទាំងដែលវាគ្រាន់តែជាមិត្តភាពតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ត្រៀមចេញបទចម្រៀងរួមគ្នាលើកដំបូងជាមួយតារាចម្រៀងអាហ្រ្វិកខាងត្បូង Tyla
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ