ជីវិតកម្សាន្ដ
Taylor Swift និងមិត្តប្រុស កំពុងផ្អែមល្ហែមនៅសិង្ហបុរី ក្រោយប្រគំតន្រ្តីចប់សព្វគ្រប់
តារាចម្រៀងប៉ុប Taylor Swift និងមិត្តប្រុសជាកីឡាករបាល់អោប Travis Kelce បានទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានជប៉ុនដ៏ធំមួយក្នុងប្រទេសសិង្ហបុរី ខណៈនៅក្នុងទីក្រុងអ្នកទាំងពីរកំពុងមានដំណើរកម្សាន្តយ៉ាងស្បាយរីករាយ ក្រោយប្រគំតន្រ្តី Eras Tour បានចប់សព្វគ្រប់។
យោងតាមសារព័ត៌មាន The Straits Times បានឲ្យដឹងថា គូស្នេហ៍ទាំងពីរបានអង្គុយជាមួយក្រុមរបស់ពួកគេនៅតុមូលមួយនៅជ្រុងមួយនៃ Koma Singapore ដែលជាភោជនីយដ្ឋានជប៉ុនទំនើប នៅក្នុងរមណីយដ្ឋានរួមបញ្ចូលគ្នា Marina Bay Sands ។ សម្រាប់យប់ថ្ងៃទី ០៨ ខែមិនា Taylor Swift បានពាក់រ៉ូបពណ៌សដ៏មានមន្តស្នេហ៍ តុបតែងជាមួយនឹងលំនាំផ្កា ចំណែក Kelce ជ្រើសរើសអាវពណ៌ស និងខោពណ៌ប្រផេះ។ នេះជាការមកកាន់ភោជនីយដ្ឋានលើកទីពីររបស់ពួកគេ បន្ទាប់ពីនាងក៏ត្រូវបានគេប្រទះឃើញនៅទីនោះ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លើសពីនេះទៀតដែរ អ្នកគាំទ្របានឃើញពេលវេលាដ៏ស្និទ្ធស្នាលរវាងគូស្នេហ៍មួយគូនេះ រួមទាំងការឱបក្រសោបនៅពេលពួកគេដើរចាប់ដៃគ្នានៅផ្សារទំនើបមួយកាលពីយប់ថ្ងៃទី ០៧ ខែមីនា។ Swift បានស្លៀករ៉ូបពណ៌ខ្មៅក្នុងឱកាសនោះ ហើយមិត្តប្រុស ស្លៀកអាវពណ៌ត្នោតខ្ចី និងខោពណ៌ខ្មៅ។
បន្ទាប់ពីការសម្តែងរបស់នាងនៅថ្ងៃទី ០៨ ខែមីនា Swift ត្រូវបានគេឃើញប្រញាប់ប្រញាល់ទៅជួប Kelce ខាងក្រោយឆាក ជាកន្លែងដែលអ្នកទាំងពីរបានឱបនិងថើបយ៉ាងស្មោះស្ម័គ្រ។ ក្នុងនោះដែរ គេក៏រលឹកនូវពេលវេលាដែល Kelce ធ្លាប់បានចូលរួមការប្រគំតន្ត្រីរបស់ Swift នៅទីក្រុងស៊ីដនី ជាកន្លែងដែលគាត់បានលើកទឹកចិត្តនាងពីតង់ VIP ។ អ្នកទាំងពីរត្រូវគេប្រទះឃើញថើបគ្នានៅក្រោយឆាកបន្ទាប់ពីការសម្ដែងចប់។
របាយការណ៍មួយទៀតក៏បង្ហាញបន្ថែមទៀតថា ដើម្បីឲ្យមិត្តប្រុសហ៊ឺហា Taylor Swift ចាយលុយសុទ្ធ ៥០ម៉ឺនដុល្លារ ច្នៃម៉ូដសំលៀកបំពាក់ឲ្យ Travis ថែមទៀតផង។ ក្នុងពេលដែល ការរៀបចំហិរញ្ញវត្ថុគឺជាផ្នែកមួយនៃច្បាប់ផ្សេងៗដែលគូស្នេហ៍បានបង្កើតសម្រាប់ភាពជាដៃគូរបស់ពួកគេ។
យ៉ាងណាមិញ ស្នេហារវាង Taylor Swift និង Travis Kelce បានរីកដុះដាលបន្ទាប់ពី Kelce ចាប់ភ្នែកលើនាងក្នុងអំឡុងពេលការប្រគំតន្ត្រី Eras Tour នៅ Kansas ក្នុងខែកក្កដា ឆ្នាំ២០២៣។ ការជ្រើសរើសឯកជនភាពពីដំបូង គូស្នេហ៍មួយគូនេះមិនបានបង្ហាញឡើយ ក្រោយមក ទើបចេញជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេនៅក្នុងខែកញ្ញាតែម្ដង ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo សន្យារកប្រាក់ពី YouTube មកផ្គត់ផ្គង់ដល់គម្រោងដាំដើមកោងកាងនៅ វៀតណាម

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?