Connect with us

ជីវិតកម្សាន្ដ

ក្នុង​នាម​ជាទូត​សុឆន្ទៈ Lisa ត្រូវ​បាន​ Bvlgari យក​ចិត្ត​ទុក​ដាក់​បែបណាខ្លះ?

បានផុស

នៅ

នៅល្ងាចថ្ងៃទី ១៤ ខែមីនា ម៉ាកយីហោ Bvlgari បានប្រារព្ធពិធី Bulgari Gala​​ ឆ្នាំ ២០២៤​ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ មិនត្រឹមតែទាក់ទាញការបណ្តាក់ទុនរបស់ខ្លួនប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏បានក្លាយជាប្រធានបទនៃការពិភាក្សាក្នុងចំណោមអ្នកគាំទ្រ ដោយសារតែតារាអាស៊ីចូលរួម ជាពិសេសទូតសុឆន្ទៈពិភពលោក Lisa ផ្ទាល់តែម្ដង។

នៅក្នុងវីដេអូដែលបានបង្ហោះដោយទស្សនិកជននៅកន្លែងព្រឹត្តិការ គេអាចមើលឃើញថា Lisa បានក្លាយជាការផ្តោតអារម្មណ៍ភ្លាមៗ​ តាំងពីជំហានដំបូងនៅឯកន្លែងរៀបចំព្រឹត្តិការណ៍។ តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ធ្វើ​តាម​ក្បួន​ឯកត្តជន​ពេល​ជ្រើស​រើស​សំលៀក​បំពាក់​ដៃ​វែង​ពណ៌​ខ្មៅ​ប្រណិត​ ពី​យីហោប្រណិត Dino Lee។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចេកទេសនៃការស្លៀកពាក់នៅលើសំលៀកបំពាក់បង្កើតនូវការចាប់អារម្មណ៍ ដោយសង្កត់លើត្រគាករបស់អ្នកស្លៀក។ បច្ចុប្បន្ននេះ រ៉ូបដៃវែង brainchild Gathered Bolt ត្រូវបានលក់ក្នុងតម្លៃ ៩៨០ ដុល្លារ ជាមួយនឹងសម្លៀកបំពាក់នេះ តារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៩៧ បានជ្រើសរើសស្បែកជើងកែងចោត​ខ្សែពី Evangelie sergio rossi ដែលមានតម្លៃប្រហែល ៩៥០ ដុល្លារ។

អ្វីដែលសំខាន់បំផុតនោះគឺ Lisa​​ ពិតជាសក្តិសមនៃចំណងជើងពីប្រព័ន្ធផ្សព្វផ្សាយដែលបង្ហោះថា នាងគឺព្រះនាង Bvlgari ដោយត្រូវបានយកចិត្តទុកដាក់ពីម៉ាកគ្រឿងអលង្ការអ៊ីតាលី ជាមួយនឹងគ្រឿងដែលពាក់លើដងទាំងអស់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ។

ឈរលើផ្ទៃខាងក្រោយក្រណាត់ខ្មៅសុទ្ធ ខ្សែកដែលស្រោបដោយត្បូង B.Zero1 មានតម្លៃ ៦៩,០០០ដុល្លារ ត្រូវបានបង្ហាញយ៉ាងពេញលេញដោយសមាជិក Blackpink ។ ស្រប​នឹង​ពន្លឺ​ពណ៌​ប្រាក់ Lisa បាន​បន្ថែម​កងដៃ និង​ចិញ្ចៀន​មួយ​គូ​ពី​ខ្សែ​ដូចគ្នា​ដែល​មាន​តម្លៃ​សរុប​ជាង ៥,០០០ដុល្លារ។ ជាពិសេស Lisa បានថតរូបដ៏ស្រស់ស្អាតជាមួយនឹងនាឡិកា Bvlgari Limited Edition ដែលរចនាឡើងជាពិសេសសម្រាប់ Bulgari Bulgari x Lisa Limited Edition របស់នាងដែលមានតម្លៃ ៨៤២៥ ដុល្លារ។

លើសពីនេះ ម៉ូដែល B.Zero1 Ring និង Bracelet កំណែលោហធាតុទ្វេដង ក៏ត្រូវបាន Lisa ស្រលាញ់ពេញចិត្តស្តូកតែម្ដង។ តារា​ចម្រៀង​ស្រី​រូប​នេះ​បានពាក់​ក្រវិល Corona ដែល​ស្រោប​ដោយ​ថ្ម​មួយ​គូ ​មាន​តម្លៃ ៦៥០០ ដុល្លារឯណោ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jisoo សន្យារកប្រាក់ពី YouTube មកផ្គត់ផ្គង់ដល់គម្រោងដាំដើមកោងកាងនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម