Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធបទ “បៀមស្ករកៅស៊ូ” សុំទោស និងស្នើមហាជនបើកចិត្តក្រោយផ្ទុះការរិះគន់

បានផុស

នៅ

លោក លាង​ ស៊ាងលីន ដែល​ជា​អ្នក​និពន្ធ​បទ “បៀមស្ករកៅស៊ូ” បាន​ចេញ​មុខ​មក​សុំទោស​មហាជន​ជា​សាធារណៈ​នៅ​កំហុសឆ្គង់របស់ខ្លួន​ចំពោះ​​អត្ថន័យយល់ច្រឡំមួយចំនួននៅក្នុងបទនេះ និង​ជា​ពិសេស​ក៏​បានស្នើឲ្យ​ទស្សនិកជន​បើកចិត្ត​ទទួល​ស្ដាប់​នៅ​ការបក​ស្រាយ​របស់​លោក​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការកត់​សម្គាល់ រយៈ​ពេល​ប៉ុន្មានថ្ងៃនេះ បាន​ផ្ទុះ​ការរិះគន់ និង​វែកញែក​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “បៀមស្ករកៅស៊ូ” ដែល​ច្រៀង​ដោយ​តារា​ចម្រៀង​ល្បី ឈ្មោះ​អ្នកនាង គង់ ច័ន្ទរដ្ឋា និងTwin Boys និពន្ធ ដោយ លាង​ ស៊ាងលីន ។

ដើម្បី​បកស្រាយ​នូវការយល់ច្រឡំ​មួយ​ចំនួន​របស់​មហាជនអ្នក​និពន្ធ លាង​ ស៊ាងលីន​ បា​នបញ្ជាក់​ថា «ជម្រាប​សួរ​ពុកម៉ែ​បងប្អូន​ខ្ញុំបាទ​លាង​ ស៊ាងលីន​ អរគុណ​នូវការរិះគន់​ដើម្បីស្ថាបនា​នឹង​សុំទោស​នូវ​រាល់​កំហុស​ខុសឆ្គង​នៅ​លើចម្រៀងមួយបទដែលមាន​ចំណង​ជើង​ថា “បៀមស្ករកៅស៊ូ” ខ្ញុំសូម​ឲ្យ​ពុកម៉ែបង​ប្អូនបើកចិត្ត​នឹងទទួលស្ដាប់នៅការបកស្រាយរបស់ខ្ញុំបាទផង»។

លោក លាង​ ស៊ាងលីន​បាន​លើកឡើង​ថា តាម​ពិតទៅបទ “បៀមស្ករកៅស៊ូ” នៅពេល​ដែលលោក​ធ្វើភ្លេងថ្ងៃដំបូង​បានគិតស្រមើល​​ស្រម៉ៃ​នឹក​ដល់រឿង​អតីតកាល​ជា​យុវវ័យ ឬ​បច្ចុប្បន្ន​ដើម្បីស្វែង​រកអត្ថន័យ​បទ​នេះ​ ដូច្នេះ​ហើយ​លោក​ក៏នឹកឃើញដល់​ការបៀម​ស្ករកៅស៊ូ​នេះ​តែម្តង ព្រោះជំនាន់​នោះចូលចិត្ត “បៀម​ស្ករកៅស៊ូ ” អញ្ចឹង​ហើយ​លោក​បាន​ចាប់​អារម្មណ៍​ផលិត​បទ​នេះ​ឡើង​។

លោក​បញ្ជាក់​ថា «ក្រោយ​គិតរួច ខ្ញុំក៏​សម្រេច​និពន្ធ​បទ “បៀមស្ករកៅស៊ូ” នេះ​ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យ​មហាជន​ឆ្ងល់​​អត្ថន័យ​នៅក្នុង​បទ​​នេះ គឺត្រង់​ចំណុចមួយឃ្លាថា “បៀម​ធ្វើ​ឲ្យបងនឹកៗ….ក្តក់​យក​ជាតិ​ទឹកៗ…..”ដោយ​​សារ​ពាក្យ​នេះ​ហើយ​ទើប​ធ្វើឲ្យ​ផ្ទុះ​ការ​វែកញែក​ដើម្បី​ស្ថាបនា ​ហេតុ​នេះខ្ញុំចង់​ប្រាប់ថា អត្ថន័យ​ដែល​ខ្ញុំសរសេរហ្នឹង គឺចង់សំដៅទៅ​លើន័យ​ល្អ​ទេ (សំដៅ​ទៅ​លើ​ន័យ​បៀម​ស្ករ​កៅ​ស៊ូ)”។

លោក លាង​ ស៊ាងលីន​ បានបន្ថែម​ថា ត្រង់ចំណុចនេះ​លោក​ចង់​បញ្ជាក់​ម្តង​ទៀត​ថា អត្ថន័យ​សំដៅ​លើការ​បៀមស្ករកៅស៊ូ​ប៉ុណ្ណោះ ដូច្នេះ​សង្ឃឹម​ថា​ការ​បក​ស្រាយ​មួយ​នេះបង​ប្អូន​មហាជន​ឈប់​យល់​ច្រឡំ ឬ​វែកញែក​រិះគន់​បន្ត​ទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៨ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៩ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម