Connect with us

ជីវិតកម្សាន្ដ

មិត្តប្រុស Taylor Swift សរសើរសិង្ហបុរីពេញៗមាត់ថាមានហេដ្ឋារចនាសម្ព័ន្ធល្អ តែអាមេរិកអត់មានដូច

បានផុស

នៅ

កីឡាករបាល់អោបអាមេរិក Travis Kelce និងជាមិត្តប្រុសរបស់តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Taylor Swift បានសម្តែងការកោតសរសើរចំពោះស្ថាបត្យកម្មទំនើប និងរចនាយ៉ាងល្អរបស់ប្រទេសសិង្ហបុរី ដែលគាត់កត់សម្គាល់ថាមិនមាននៅក្នុងសហរដ្ឋអាមេរិកទេ។

Kelce បានឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចផ្ទាល់ខ្លូនទៅកាន់រដ្ឋក្នុងទីក្រុង អំឡុងពេលបង្ហាញខ្លួនរបស់គាត់នៅលើភាគថ្មីៗនៃផតឃែស្ថក្រោមចំណងជើងថា New Height ថា “ខ្ញុំពិតជាភ្ញាក់ផ្អើលក្រោយឃើញភ្លើងនៅតាមដងផ្លូវ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះលោកថែមទាំងបញ្ចាក់ច្បាស់ៗថា “ភ្លើងតាមដងផ្លូវ ភ្លើងអគារ ចំណតឡានក្រុង ភ្លើងដែលពួកវាមាននៅទីនោះគឺស្អាតណាស់ ប៉ុន្តែយើងមិនមានបែបនេះអាមេរិកទេ”។

កីឡាករបាល់អោប Kelce ​បាននិយាយបន្ថែមទៀតថា ក្នុងនាមជាមនុស្សម្នាក់ដែលមានចំណូលចិត្តលើវិស័យសាកវប្បកម្ម គាត់បានទៅទស្សនា Flower Dome ដែលជាផ្ទះកញ្ចក់ដ៏ធំបំផុតក្នុងពិភពលោកហើយមានតែនៅក្នុងប្រទេសសិង្ហបុរី។ គាត់ក៏បានឃើញ Marina Bay Sands ដែលគាត់ប្រដូចទៅនឹងទូកនៅលើកំពូលសសរទាំងបី ដោយកត់សម្គាល់ពីរបៀបដែលអគារនួយនោះស៊ីគ្នានឹងរូបភាពនៃប្រទេសសិង្ហបុ រីដែលគាត់បានឃើញ មុនពេលទៅកម្សាន្តនៅទីនោះ។

អត្តពលិករូបនេះបានសង្ខេបថា “អ្វីគ្រប់យ៉ាងនៅទីនោះគឺជាបច្ចេកវិទ្យាខ្ពស់ ហើយអ្នកអាចប្រាប់បានថា វាត្រូវបានគ្រោងទុកយ៉ាងល្អពីទស្សនៈស្ថាបត្យកម្ម”។

Kelce ត្រូវបានគេរាយការណ៍ថា​​ ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី ០៧ ខែមីនាដើម្បីជួបជាមួយមិត្តស្រី Taylor Swift និងចូលរួមការសម្ដែងចំនួនពីរក្នុងចំណោមការសម្ដែងដែលលក់អស់ចំនួនប្រាំមួយរបស់នាង នៅក្នុងរដ្ឋទីក្រុងនិងជាការប្រគំតន្រ្តី The Eras Tour” ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​កំពុង​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ជប៉ុន​ក្នុង​បរិវេណ​រមណីយដ្ឋាន Marina Bay Sands នៅ​ល្ងាច​បន្ទាប់។

លើសពីនេះទៀតដែរ បន្ទាប់ពីការបញ្ចប់នៃដំណើរកម្សាន្តនៅប្រទេសសិង្ហបុរីរបស់ Taylor Swift កាលពីថ្ងៃទី ០៩ ខែមីនា អ្នកទាំងពីរបានធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញ យោងទៅតាមព័ត៌មាន E! News បញ្ចាក់ថា ពួកគេមានវត្តមាននៅក្នុងពិធីជប់លៀង Oscar កាលពីថ្ងៃទី ១០ ខែមីនានៅទីក្រុង Los Angeles ដែលជាព្រឹត្តិការណ៍មួយដែលទាក់ទាញតារាល្បី ៗ ដូចជាតារាសម្តែង Cillian Murphy, Leonardo DiCaprio និង Jennifer Lawrence ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift និងមិត្តប្រុស កំពុងផ្អែមល្ហែមនៅសិង្ហបុរី ក្រោយប្រគំតន្រ្តីចប់សព្វគ្រប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម