ជីវិតកម្សាន្ដ
ទឹកដល់ច្រមុះ !អ៊ីណូ ទម្លាយរឿងផុងខ្លួនជំពាក់បំណុល ខ្ទង់១០ម៉ឺនដុល្លារពីកម្ចី Onlineចិន ធនាគារ និងឯកជន
តារាចម្រៀងម្ចាស់បទ”អូនកុំយំកុំយំ” លោកសាន ពេជ្រសុភារិទ្ធ ហៅ ( អ៊ីណូ) ក្រោយសាងកេរ្តិ៍ ឈ្មោះល្បីក្នុងវិថីសិល្បៈជិត២០ឆ្នាំមកនេះស្រាប់តែតារាប្រុសមាឌធំដំបងរូបនេះដាច់ចិត្តចេញមុខទម្លាយរឿងដ៏ភ្ញាក់ផ្អើលជុំវិញរឿងផុងខ្លួនបំពាក់បំណុលខ្ទង់១០ម៉ឺនដុល្លារទាំងកម្ចី Online ចិន ធនាគារ និងឯកជន ។
រឿងរ៉ាវដ៏ភ្ញាក់ផ្អើលសម្រាប់មហាជនអ្នកគាំទ្រនិងមិត្តក្នុងរង្វង់សិល្ប:ពាក់ព័ន្ធបំណុលនេះត្រូវបាន អ៊ីណូ ចេញមកប្រកាសដោយពុំមានការលាក់លៀ មកាលទៀបភ្លឺថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ ខណៈលោកថាលែងមានភាពខ្មាស់អៀនអ្វីទៀតហើយពោលគឺសុំត្រឹមតែអង្វរដល់ម្ចាស់បំណុលឲ្យមានការយោគយល់ និងផ្តល់ពេលវេលាដើម្បីលោករកលុយសងតាមដំណាក់កាល

អ៊ីណូ បានរៀបរាប់ថា”ជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈប់លាក់ហើយខ្ញុំទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់ឱ្យជិត១៨ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាស់គេហើយ ពេលមានបានខ្ញុំមិនដែលអួ តអាងអីទេខ្ញុំតែងតែជួយគេតែហេតុអ្វីឥឡូវខ្ញុំមានកម្មពៀរបែបនេះ សុំគោរពសុំម្ចាស់បំណល់ដែលខ្ញុំបានជំពាក់សរុបចូលគ្នា១០ម៉ឺនដុល្លារជាងសូមគិតតែដើមខ្ញុំបានហើយខ្ញុំមិនបានគេចវេសទៅណាទេ ហើយសុំពេលបន្តិច រីឯថ្ងៃទី១៧ ខែមីនានេះ៣ម៉ឺនដុល្លារ ការ២៤០០ដុល្លារ ខ្ញុំរកអត់ទាន់ទេតើខ្ញុំត្រូវធ្វើដូចម្តេច?”។
អ៊ីណូ បន្តថា លោកពុកទាហានពិការចូលនិវត្ត កំពុងឈឺរវើរវាយរីឯអ្នកម្តាយគ្រូបង្រៀនចូលនិវត្តចាស់ៗអស់ហើយផ្ទះពួកគាត់ក៏ត្រូវជាប់ធនាគារបង់គេយឺតរហូត តើឱ្យលោកត្រូវធ្វើបែបណា ? រយៈពេលប៉ន្មានឆ្នាំបន្ទាប់ពីក្ស័យធន់ការងាររកស៊ីខ្លាំងចាប់តាំងពីកូវីដរហូតមកដល់សេដ្ឋកិច្ចធ្លាក់មកនេះដោយមិនមែនយកទៅលេងល្បែងអី្វទេ លោកហ៊ានស្បថ។ លោកថា ខ្លួនបានលាក់បាំងរហូតធ្វើឱ្យលោកឪពុកអ្នក ម្តាយធ្លាក់ខ្លួនឈឺដោយសារតែលោកជាប់បំណុលគេច្រើនលាក់បាំងគេប្រឹងសើចប្រឹងច្រៀងលើឆាកប្រឹងឆ្កួតប្រឹងជា ប្រឹងលក់ដូរឱ្យគេ ដើម្បីសងបំណុលគេ។

លោក អ៊ីណូ និយាយទៀតថា រាល់ថ្ងៃធ្លាក់ខ្លួនមកនៅ ផ្ទះជួលរកខនសឺតបានមួយសូរៗពីភាពល្បីល្បាញខ្លួន ដែលពុកម៉ែបងប្អូនបានផ្តល់ឱ្យបានមកទប់តែបំណុលបង់គេប្រចាំថ្ងៃពេលខ្លះគេងអត់បាយទៀតក៏មានអស់អ្នករាប់រកក្បែរខ្លួន ធ្វើឱ្យជ្រុលខ្លួនហ៊ានទៅខ្ចីកម្ចីលុយរាប់លុយឈរឬ លុយខែ ដែលមានការថ្លៃៗមកទប់បំណុលការរកស៊ី ដែលបានក្ស័យធន់ និងទប់បំណុលគេ សងគេមិនទាន់ខ្លាចគេផុសរូបខ្លាចខ្មាសគេ ខ្លាចគេខឹង ខ្លាចគេប្ដឹង ហ៊ានប្រថុយខ្លួនទៅកម្ចីOnlineចិនថែមទៀតដឹងហើយ ឭហើយថា មិនល្អ តែគេឆាតទាក់ទាញអារម្មណ៍តាមTelegramធ្វើឱ្យខ្វះអ្នកប្រឹក្សាយោបល់ហ៊ានទៅខ្ចីកម្ចីonlineចិនដែលមានការច្រើនជាងពាក់កណ្តាល ទៅទប់បំណុលពីម្ចាស់បំណុលមួយទៅម្ចាស់បំណុលមួយរហូតកើ តជាកូនតគ្នាតែខ្ញុំមិនបានខឹងម្ចាស់បំណុលទាំងអស់នោះទេ។

យ៉ាងណា អ៊ីណូ បានបន្តទៀតថា”ខ្ញុំក៏អរគុណ ដែលគេឱ្យខ្ញុំខ្ចី ដោយសារគេមានទំនុកចិត្តពីភាពល្បីល្បាញខ្លួនឯងតែដោយសារ គេមិនដឹងថាកំពុងពិបាកខ្លាំងដើម្បីយកសងគេតតគ្នាផុសរៀបរាប់ទាំងទៀបភ្លឺនេះដោយសារទប់លែងជាប់ហើយពេល ខ្លះសងគេរៀងរាល់ប្រចាំថ្ងៃ ក្នុង១ថ្ងៃអស់ជិតមួយពាន់ដុល្លារទៅមួយពាន់ជាងតែរយៈពេលចុងក្រោយនេះអស់ពីខ្លួនអស់អ្វីៗទាំងអស់អស់សមត្ថភាពហើយពេលខ្លះសងគេប្រចាំខែអស់ អស់លុយរលីងសូម្បីតែ១ ដុល្លារក៏គ្មានដែរពេលខ្លះបង់ផ្ទះជួលគេយឺត គេយកសោមកចាក់មិនឱ្យចូលពីក្រៅក៏មាន”។
លោកសូមសំពះឱ្យម្ចាស់បំណុលដែលបានឃើញការផុស ជួយអាណិតលោកឱ្យលោកសងតែដើមបានហើយហើយសុំពេលបន្តិចឈប់ជេរដៀលគំរាមលោកទៀតទៅលោកពិតជាភ័យខ្លាំងណាស់ ព្រោះមិនបានគេចវេសទេ គឺប្រឹងលក់កំព្យូទ័រប្រឹងលក់ទូរស័ព្ទឱ្យគេ ប្រឹងទៅច្រៀងទម្លាក់ទាំងតម្លៃខ្លួនទៀតដើម្បីសងបំណុល។
សុំទោសលោកពុកអ្នកម្តាយដែលកូនប្រុសម្នាក់នេះធ្វើមិនបានល្អសុំទោសហ្វេនៗ និងពុកម៉ែបង ប្អូនដែលលាក់បាំង និងកំសាកយ៉ាងនេះលោកអស់ពីខ្លួនហើយ។ លោកក៏បានអំពាវនាវដល់ម្ចាស់ Eventsម្ចាស់ខនសឺតម្ចាស់ផលិតផលផ្សេងៗ និងពុកម៉ែបងប្អូនឃើញហើយកុំខឹង កុំស្អប់លោក សូមនៅតែគាំទ្រនៅតែស្រលាញ់ ផ្តល់ការងារឱ្យលោកបានធ្វើបន្តផងព្រោះលោ កទប់លែងជាប់ហើយទើបថ្ងៃនេះបានលោកហ៊ានផុស ដោយលែងខ្មាសអៀន៕
អត្ថបទ៖ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ