Connect with us

ជីវិតកម្សាន្ដ

ខាត់ ​សុឃីម ​មាន​បំណង​ចង់​ធ្វើ​កម្មវិធី​ឃោសនា​បំផុស​យុវជន​ឲ្យ​ចូល​រៀន​សាលា​វិចិត្រសិល្ប:

បានផុស

នៅ

តារា​ស្រី​ពហុជំនាញ​អ្នក​នាង ខាត់ សុឃីម ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​​របស់​ខ្លួន​ក្នុង​ធ្វើ​កម្មវិធី​ឃោសនា​ដើម្បី​ចូល​រួម​បំផុស​ដល់​យុវជន​កូន​ខ្មែរ​ឲ្យ​ចូល​ហាត់​រៀន​នៅ​សាលាវិចិត្រ​សិល្បៈ​ខណៈ​ បំណង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន​។​

​អ្នកនាង ខាត់ សុឃីម កន្លង​មក​ក៏​បាន​ដាស់​តឿន​ដល់​យុវជន​ជំនាន់​ក្រោយៗ​គួរ​តែ​ហាត់​ភ្លេ ង​ចំរៀង​បុរាណ​យ៉ាង​ហោច​ណាស់​បាន​១ ឧបករណ៍​បណ្ដុះ​ចិត្ដ​ឲ្យ​ស្រឡាញ់ ​រនាត គង​​ ស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់​ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្តឹម​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​ស្រី​ត្រកូលខាត់​អ្នកនាង ខាត់ សុឃីម បាន​ប្រកាស​ពី​ឆន្ទៈ​របស់​ខ្លួន​ថា​ ចង់​ធ្វើ​កម្មវិធី​ឃោសនា​ឱ្យ​ក្មេងៗ​ចូល​រៀន​សាលា​វិចិត្រសិល្បៈ​តើ​មាន​បង​ប្អូន​ចូល​រួម​ទេ?​ ។ជាមួយ​គ្នា​នេះ​តារា​សម្តែង​លោក​ អ៊ុន សិទ្ធា ក៏​បាន​បង្ហាញ​ឆន្ទៈ​គាំទ្រ​ដែរ​ថា​ “​ខ្ញុំ​សូម​ចូល​រួម​ដែរ​បង​ស្រី​ដើម្បី​គុណ​ ភាព​កុំ​ឲ្យ​មាន​តែ​បរិមាណ​ពេក​”​។

គួរកត់សម្គាល់ថា តារាស្រីរូបនេះគេសង្កេតឃើញថា កន្លងមកអ្នកនាងតែង​ចេញ​មុខ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​លើ​ការ​បាត់​បង់​វិស័យ​សិល្ប:​បុរាណ​មួយ​ចំនួន។ ខា ត់ សុឃីម ក៏​ជា​អ្នក​សិល្បៈ​ដែល​មាន​ជំនាញ​លេង​សិល្បៈ​​​បាន​គ្រប់​ទម្រង់​ទាំង​បុរាណ​ សម័យ​ កំប្លែង​ និង​បទ​ចម្រៀង​ភ្លេង​ការ​ជាដើម។ចំណុច​​ទាំង​នេះ​​ត្រូវ​បាន​អ្នក​គាំទ្រ​យល់​ថា​ អ្នកនាង ខាត់ សុឃីម គឺ​ជា​បុគ្គល​គំរូ​ល្អ​ស ម្រាប់​សង្គម​ពិសេស​យុវជន​ខ្មែរ​​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម