Connect with us

ជីវិតកម្សាន្ដ

Lee Min-ho ធ្វើឲ្យ Bella អៀនខ្មាសនឹងរូបរាងរបស់លោក ក្រោយឃើញមុខគ្នាផ្ទាល់

បានផុស

នៅ

យោងតាមការចុះផ្សាយពី Sanook បានចេញរបាយការណ៍ថា Bella Ranee ស្រាប់តែទម្លាយ​ឈ្មោះ​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យនាង​មាន​អារម្មណ៍​ខ្មាស​អៀន ​រហូត​បាត់​បង់​ម្ចាស់ការ នោះគឺតារាកូរ៉េ Lee Min-ho នៅពេលអ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធី FENDI នៅក្នុងប្រទេសថៃផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ កម្មវិធី 3 Zaab តារា​សម្ដែងស្រីកូនកាត់ពីរសាសន៍រូបនេះបាន​បង្ហើបពី​អារម្មណ៍​របស់​នាង បន្ទាប់ពីដឹងថានាងគ្រោងនឹងជួប Lee Min Ho នៅក្នុងព្រឹត្តិការណ៍សម្ពោធការប្រមូលផ្ដុំ Spring/Summer 2024 របស់ FENDI នៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងនោះផងដែរ តួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” បាននិយាយថា នាងមានបំណងសម្រកទម្ងន់ដើម្បីពង្រឹងទំនុកចិត្តមុនពេលជួបតារាប្រុសកំពុងល្បីក្នុងប្រទេសកូរ៉េ។ សូម្បីតែនៅកន្លែងធ្វើការ នាងតែងតែពិនិត្យមើលសម្លៀកបំពាក់ និងធ្វើសក់ឲ្យរៀបរយ។

តារាសម្ដែង ពុហុជំនាញរូបនេះ ថែមទាំងបញ្ចាក់ទៀតថា “ខ្ញុំ​មាន​ឱកាស​បាន​ជួបគាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ថៃហើយ​គាត់​ជាតារាកូរ៉េ​ដែល​គ្រប់គ្នាស្រលាញ់និង​ចូលចិត្ត។ ខ្ញុំ​បាន​ទៅ​តម​អាហារត្រៀមជួបគាត់ ខ្ញុំ​មិន​ច្បាស់​ថា​តើ​ឈុត​របស់​ខ្ញុំ​ស្អាត​ឬ​អត់​ទេ។ ចំណែកឯការធ្វើសក់វិញមិនដឹងថាស៊ីគ្នាឬអត់ ប៉ុន្តែ​គាត់​គួរ​ឲ្យស្រលាញ់ និង​រួសរាយ​រាក់ទាក់សម្រាប់អ្នកដែលស្រលាញ់ពេញចិត្តគាត់”​។

ទោះយ៉ាងណាក៏ដោយ​ ក្រៅ​ពី​តួ​ប្រុស​សង្ហា​ដែល​ធ្វើ​ឲ្យ Bella ខ្មាស់អៀនជាខ្លាំង បច្ចុប្បន្ននាងកំពុងត្រូវបានទស្សនិកជនតាមដានរឿងស្នេហារបស់នាងជាមួយ តារាប្រុសវ័យក្មេង Bright Vachirawit បន្ទាប់ពីអ្នកគាំទ្របានឃើញថាពួកគេបានទៅលេងព្រិលនៅប្រទេសជប៉ុនតែពីរនាក់ថែមទៀតផង។

ជាងនេះទៅទៀត គ្រាដែលពួកគេមើលថែគ្នាយ៉ាងល្អ ប៉ុន្តែ Bella នៅតែបញ្ជាក់ពីស្ថានភាពបេះដូងរបស់នាងដដែល ឥឡូវនេះខ្ញុំនៅតែនៅលីវទាំងស្រុង។ បើ​មាន​ការ​វិវឌ្ឍ​យ៉ាងណា​នោះ មានតែរង់ចាំការបកស្រាយចេញពីមាត់ផ្ទាល់របស់នាងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត​ ទោះឈានដល់អាយុ៤៣ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម