ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ៖ «ការផ្តល់ឈាម ជាការផ្តល់ជីវិត»
ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតពលរដ្ឋ និងអ្នកជំងឺដែលត្រូវការនូវឈាមជាចាំបាច់នោះ ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី កាលពីថ្មីៗ កន្លងទៅនេះ បានប្រកាសធ្វើការអំពាវនាវ ក៏ដូចជាបំផុសដល់អ្នកគាំទ្រចូលរួមបរិច្ចាគឈាម។ ប្រាកដណាស់ កន្លងមកលោកក៏តែងតែបង្ហាញការងារសង្គម និងសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់សង្គមផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ ថ្មីៗនេះ ពិធីករ លោក សុខ រ៉ាស៊ី បានបង្ហាញវត្តមានក្នុងកម្មវិធីបរិច្ចាគឈាមដែលធ្វើឡើងនៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានវត្តមានមហាជនជាច្រើនចូលរួមសកម្មភាពបរិច្ចាគឈាមសប្បុរសធម៌នេះផងដែរ។
តាមរយៈសកម្មភាពនេះដែរ លោក សុខ រ៉ាស៊ី បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពដោយបំផុសយ៉ាងខ្លីថា «ការផ្តល់ឈាម គឺជាការផ្តល់ជីវិត….!»។ ជាការពិតណាស់ បន្ទាប់ពីការងារសប្បុរសធម៌ទាំងនោះកំពុងទទួលបានការគាំទ្រពីសំណាក់មហាជន ពិធីករប្រុសរូបនេះ ក៏បានចេញមកបំផុសអ្នកគាំទ្រ និងមហាជន ដើម្បីចូលរួមបរិច្ចាគឈាមជួយដល់សង្គម។

ទន្ទឹមគ្នានឹងការប្រកាសនេះ ក៏មានការបញ្ជាក់បន្ថែមពីអ្នកគាំទ្រថា «ឈាមរបស់ខ្ញុំ ជារបស់អ្នក ឈាមរបស់អ្នក ជារបស់ខ្ញុំ សូមគោរពអញ្ជើញពុកម៉ែបងប្អូនចូលរួមផ្តល់ឈាមស្ម័គ្រចិត្តទាំងអស់គ្នា ដើម្បីជួយជីវិតអ្នកដែលគាត់ត្រូវការឈាម ដើម្បីមានជីវិតរស់នៅតទៅទៀត»។
ចំពោះទង្វើនេះ ត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចាត់ទុកថាជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ តាមរយៈនេះ លោកក៏ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដាក់ក្តីរំពឹងថា សុខ រ៉ាស៊ី នឹងក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រីដទៃទៀតដែលគួរតែឆ្លៀតឱកាស ឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គមនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់