Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តឹប ប្រកាសឆន្ទៈ ទោះធ្លាក់ខ្លួនយ៉ាងណាដាច់ខាតមិនលើកដៃសុំលុយពីសប្បុរសជន

បានផុស

នៅ

តារា​ចម្រៀង​រ៉េប ឌីជេ ក្តឹប បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ថា ទោះ​បីលោកធ្លាក់​ខ្លួន​ក្រ​លំបាក​យ៉ាងណា​គឺដាច់ខាត​លោក​មិន​​លើក​ដៃ​សំពះ អំពាវនាវ​សុំ​ជំនួយ​ពីសប្បុរសជន​ឡើយ ប៉ុន្តែអ្វីដែល​លោក​គួរធ្វើ គឺលើក​ដៃ​សំពះសុំការងារធ្វើ​គ្រប់ទីកន្លែង​រហូត​មាន​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រេង ឌីជេ ក្តឹប បាន​លើក​ឡើង​ថា ដោយ​សារ​តែធ្លាប់​ឭ​​គេ​ដៀល​ថា ពួកអាអ្នកសិល្បៈ​ឲ្យតែពួក​វាធ្លាក់​ខ្លួន​គឺ ដឹង​តែលើកដៃ​សុំលុយ​ពី​សប្បុរស​ជន​ហើយ ទើប​ធ្វើ​ឲ្យលោកតាំងចិត្តថា ទោះ​ស្លាប់​ក៏មិនលើក ដៃសំពះ​សុំលុយ​ពីមហាជន​ដែរ គឺលោកសុខចិត្តដើរ​ទៅលើកដៃសំពះ​សុំការងារ​ធ្វើ​គ្រប់ទីកន្លែង​រហូត​មានការងារធ្វើ ហើយ​ពេល​លោក​ធ្វើការ​បើ​បង​ប្អូន​ឲ្យលុយធីប គឺទទួល​យកដោយក្តីរីករាយ និង​ភា​ព​សប្បាយចិត្ត ព្រោះវាជាលុយដែល​កើតចេញពីកំលាំងញើសឈាម។

ឌីជេ ក្តឹប បានបន្តទៀតថា «ដូចនេះ​មុន​ជួយ​បង​ប្អូន​ត្រូវគិតថា “ម្នាក់ ១ដុល្លារប្រជាជន​យើងមាន ១៦​លាន​នាក់ជាង (អីចឹង! ១៦លាននាក់ស្មើ ១៦លានដុល្លារ​បាត់​ទៅ​ហើយ) ដូច្នេះ​សូម​កុំបណ្តោយឲ្យជំនួយរបស់បង​ប្អូនក្លាយជាមុខរបរ​នៅក្នុងជំនួញ​របស់​ក្រុមមនុស្ស​ដែលយកសប្បុរសធម៌​ធ្វើជាមុខរបររកស៊ីឲ្យសោះ»។

ទោះបីមួយរយៈ​កន្លងទៅ​លោក ចាន់ សំណាង ឬ ឌីជេ ក្តឹប មិន​សូវមានវត្តមានលើវិថីសិល្បៈ​ក្តីតែ​លោក​មិនបាន​បង្ហាញ​ពីការបោះបង់​នោះ​ទេ ពោល​គឺលោ​ក​តែបង្ហាញពីឆន្ទៈ​ស្រលាញ់ និង​វិលចូល​វិស័យ​មួយ​នេះ។អ្វីដែល​ធ្វើ​ឲ្យគេចាប់​អារម្មណ៍​ទៀតនោះ​គឺ ឌេជេ ក្តឹប ក៏​ធ្លាប់​បានបង្ហើបក្តីស្រមៃដ៏ធំ​បំផុត​ចុង​ក្រោយ គឺង្កើត​សាលា​បង្ហាត់បង្រៀន និង​ចែករំលែក​ចំណេះ​ជំនាញសិល្បៈ​ដល់ក្មេងជំនាន់ក្រោយ។

យ៉ាងណាមិញ​ក្រោយ​ស្ងប់ស្ងាត់​មួយសន្ទុះថ្មីៗ​នេះ ឌីជេ ក្តឹប បាន​វិលចូលប្រឡូកអាជីព​ចម្រៀងវិញដូចដើម។ វត្តមាន​របស់​តារាចម្រៀង​រ៉េបល្បីឈ្មោះ ឌីជេ ក្តឹប ដែលបានត្រឡប់មក​បម្រើអារម្មណ៍​ទស្សនិកជន​ជាថ្មីនេះ​ក៏បានធ្វើ​ឲ្យមហាជនអ្នកគាំទ្រ និងមិត្តៗយុវវ័យ​មួយចំនួនធំបង្ហាញការគាំទ្រ​ហើយ​ជំរុញ ការលើកទឹកចិត្តចំពោះ ឌីជេ ក្តិប ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៣ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ខាត់ សុឃីម កាន់តែទទួលបានប្រជាប្រិយភាព ក្រោយចាប់គូចម្រៀងជាមួយតារាជាច្រើនដួង អបអរបុណ្យធំជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម