Connect with us

ជីវិតកម្សាន្ដ

Jun Yeol និង So Hee គេចមុខពីសាធារណជន ក្រោយរងការចោទប្រកាន់ស្នេហាត្រីកោណ

បានផុស

នៅ

គូស្នេហ៍តារាសម្តែងកូរ៉េខាងត្បូង Han So Hee និងមិត្តប្រុស Ryu Jun Yeol បានជ្រើសរើសរក្សាភាពស្ងប់ស្ងាត់ នឹងគេចចេញពីការត្រួតពិនិត្យរបស់សាធារណជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីមានការអះអាងថា So Hee បានជ្រៀតជ្រែកក្នុងទំនាក់ទំនងស្នេហាអតីតកាលរបស់ Ryu ។

ដូចដែលបានរាយការណ៍ដោយ Nate កន្លងមក ពីប្រតិកម្មចំពោះភាពចម្រូងចម្រាស Han So Hee បានលុបការបង្ហោះទាំងអស់ចេញពីប្លុកផ្ទាល់ខ្លួនរបស់នាងកាលពីថ្ងៃអាទិត្យ។ សកម្មភាពនេះបានកើតឡើងមួយថ្ងៃ​ បន្ទាប់ពីនាងបានបញ្ជាក់ពីទំនាក់ទំនងជាមួយ Ryu លើគណនីផ្ទាល់ខ្លួន​ ក្រោយមហាជនដឹងដំណឹងនៃការណាត់ជួបនៅហាវ៉ៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ វាត្រូវបានកត់សម្គាល់ដោយអ្នកផ្តល់ព័ត៌មានថា​ នាងបានធ្វើដំណើរត្រឡប់ទៅទីក្រុងសេអ៊ូលចេញពីកោះហាវ៉ៃដោយខ្លួនឯង បើទោះបីជានាង និង Ryu មានគម្រោងត្រឡប់មកជាមួយគ្នាចាប់តាំងពី Ryu បានផ្លាស់ប្តូរព័ត៌មានលម្អិតអំពីជើងហោះហើររបស់គាត់នៅពេលក្រោយក៏ដោយ។

នៅពេលគាត់មកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ Ryu តាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានរក្សាភាពស្ងៀមស្ងាត់ ហើយមិនបានចូលរួមជាមួយការសាកសួរពីសារព័ត៌មានណាមួយឡើយ។

ភាពចម្រូងចម្រាសទាក់ទងនឹងស្នេហាត្រីកោណដែលពាក់ព័ន្ធនឹង So Hee និង Ryu បានកើនឡើងកាលពីថ្ងៃសៅរ៍បន្ទាប់ពីការចោទប្រកាន់ថា So Hee បានព្យាយាមល្បួង Ryu ក្នុងអំឡុងពេលនៃការធ្លាក់ចុះនៃទំនាក់ទំនងរបស់គាត់ជាមួយអតីតមិត្តស្រីរបស់គាត់ គឺតារាចម្រៀងនិងតារាសម្តែងកូរ៉េខាងត្បូង Lee Hyeri ។

ថ្វីបើយ៉ាងនេះក្ដី So Hee បានច្រានចោលការអះអាងទាំងនេះជាបន្តបន្ទាប់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយទទូចថា​ ទំនាក់ទំនងរបស់នាងជាមួយ Ryu បានចាប់ផ្តើមបន្ទាប់ពីនាងបានឆ្លងកាត់របាយការណ៍អំពីការបែកបាក់របស់គាត់ជាមួយ Lee Hyeri កាលពីខែមិថុនាឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់នាងគ្រាន់តែជំរុញឲ្យមានការរំពឹងទុក និងការរិះគន់បន្ថែមទៀត ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានគូសបញ្ជាក់ពីអវត្តមាននៃរបាយការណ៍ណាមួយដែលបញ្ជាក់ពីការបែកគ្នារបស់ Ryu និង Hyeri កាលពីខែមិថុនាឆ្នាំមុន។ ផ្ទុយទៅវិញ វាត្រូវបានស្នើឡើងដោយអ្នកអត្ថាធិប្បាយលើអ៊ីនធឺណិតថា ការប្រកាសពីការបែកគ្នារបស់ Ryu និង Hyeri ពិតជាត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកាឆ្នាំមុន ដែលនាំឲ្យមានការចោទប្រកាន់ពីភាពមិនស្មោះត្រង់ប្រឆាំងនឹង So Hee។ ជាការឆ្លើយតបទៅនឹងប្រតិកម្មតបវិញ So Hee​ ក៏បានបន្តដកចេញនូវមតិមិនសមរម្យជាច្រើន ដែលធ្វើឡើងដោយសាធារណជននៅលើប្លក់របស់នាង៕

Ryu និង Hyeri

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Han So Hee ដាក់គណនី IG ឯកជន ក្រោយមហាជនជេរស្ដីខ្លាំងពេក​ រឿងក្លាយជាជនទី៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម