ជីវិតកម្សាន្ដ
ប្រុសខួចនិងចែឡេង ភ័យបុកពោះដូចគ្នាគ្រា សម្តែងជាមួយសត្វដំរីធំៗក្នុងរឿងភាគបុរាណខ្មែរ
ភ្នំពេញ ៖ តារាសម្តែងប្រុសរូបសង្ហានិងតារាស្រីវ័យ ក្មេងស្រស់សោភាគឺប្រុស ខួច និងកញ្ញា ចែ ឡេង បានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួនដែលពុំធ្លាប់ជួប និង ប៉ះដោយផ្ទាល់ ខណៈនេះជាលើកទី១របស់អ្នកទាំងពីរដែលបានសម្តែងជាមួយសត្វដំរីធំៗក្នុងខ្សែភាពយន្តខ្នាតធំរបស់ខ្មែរ។
តារាសម្តែងប្រុស-ស្រីទាំងពីរដួងនេះ បានថ្លែងដូច គ្នាថានេះជាលើកទី១សម្រាប់ពួកគេដែលបានមកសម្តែងជាមួយសត្វដំរីធំៗចំនួន២ក្បាលនៅក្នុងខ្សែ ភាពយន្តបុរាណខ្មែររឿង មរណមាតា ដែលបានរៀបចំធ្វើពិធីក្រុងពាលីចាប់ផ្តើមថត កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
តារាទាំងពីររូបនេះនិយាយទៀតថា អ្វីដែលពួកគេខ្លាចនិងភ័យខ្លាំងបំផុតនៅត្រង់ឈុតសម្តែងឡើងជិះពីលើខ្នងដំរីតែម្តងព្រោះពួកគេមិនធ្លាប់ពីមុននោះឡើយ។
អ្នកទាំងពីរបន្តថា វាជាលើកទី២សម្រាប់ពួកគេដែលបានចាប់ដៃសម្តែងរួមគ្នា ខណៈភាពយន្តដំបូងគឺជាប្រភេទរឿងស្នេហាបែបសម័យ បច្ចុប្បន្នចំណែកលើកនេះគឺប៉ះគ្នាក្នុងរឿងភាគខ្នាតធំបុរាណខ្មែរម្តង។
ម្យ៉ាងទៀតសម្រាប់ការសម្តែងក៏មិនសូវមាន ផលលំបាកខ្លាំងចំពោះពួកគេទេព្រោះធ្លាប់សម្តែងជាមួយគ្នាម្តងរួចទៅហើយទើបបង្កភាពងាយស្រួល។
ខ្សែភាពយន្តរឿងភាគខ្មែរខ្នាតធំនេះគឺជាការសហការគ្នារវាងផលិតកម្មក្នុងស្រុកដែលមានឈ្មោះថា ភូមិពេជ្រ ប្រូដាក់សិន និងទូរទស្សន៍ភីអិនអិនដែលនឹងមានការចាក់បញ្ចាំងឆាប់ៗនេះ។ កញ្ញា ទូច បុប្ផាបញ្ជាក់ថា ការផលិតរឿងនេះឡើងគឺគោលបំណងសំខាន់ដើម្បីលើកតម្កើងស្នាដៃតែងនិពន្ធនៅក្នុងស្រុកក៏ដូចគាស់កកាយនូវសាច់ រឿងបុរាណខ្មែរយកមកផលិតឡើងវិញ។ ម្យ៉ាងទៀតក៏ជា គោលដៅសំខាន់ដើម្បីចូលរួមថែរក្សាអក្សរសិល្ប៍ខ្មែរឲ្យបានគង់វង្សផងដែរ។
សូមបញ្ជាក់ដែរថា រឿងមរណមាតា កន្លងមកធ្លាប់បានផលិតជារឿងដុំដោយផលិតករក្នុងស្រុកដ៏ល្បី ឈ្មោះនិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជំនាន់មុនហើយនេះជាលើកទី១ ដែលត្រូវបានកម្លាយផលិតជារឿងភាគឡើងវិញ៕
ដោយ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?