ជីវិតកម្សាន្ដ
តារាចម្រៀង អ៊ីវ៉ា ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់ផេកមួយចំនួន ធ្វើឱ្យប៉ះពាល់កិត្តិយសខ្លួន
តារាចម្រៀង ផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានបញ្ចេញប្រតិកម្មបង្ហាញការមិនពេញចិត្ត និងព្រមានចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់ផេកមួយដែលបានយកបទចម្រៀងរបស់ខ្លួន ទៅការឡៃកាត់តបញ្ចូលពាក្យពេចន៍មិនសមរម្យ ខុសពីអត្ថន័យដើម ដែលនាងបានច្រៀង។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/4-22.jpg)
ប្រតិកម្មរបស់តារាចម្រៀងរូបស្រស់ កញ្ញា អ៊ីវ៉ា នេះ ខណៈដែលផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Be Lucky បានធ្វើការបង្ហោះវីដេអូចម្រៀងរបស់ កញ្ញា អ៊ីវ៉ា ភ្ជាប់ជាមួយការសរសរពាក្យពេចន៍មិនសមរម្យធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។ ដោយឡែក បន្ទាប់ពីការព្រមានម្ចាស់ផេកខាងលើ អ៊ីវ៉ា ក៏បានចេញការព្រមានជាថ្មីលើម្ចាស់ផេកចំនួន៣ផ្សេងទៀត ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/6-15.jpg)
កញ្ញា អ៊ីវ៉ា បានបញ្ជាក់ថា សូមម្ចាស់ ៣ Page ខាងក្រោយធ្វើការលុប Video ចម្រៀងនេះជាបន្ទាប់បើមិនដូចច្នេះ នាងខ្ញុំនឹងអនុវត្តន៍តាមផ្លូវច្បាប់ជាមិនខានឡើយ បញ្ជាក់ ៖ Video ចម្រៀងខាងក្រោមជាកាឡៃខុសពីបទដើម (មុខប៉ោងបាន Cute ) សូមបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រឡំអោយសោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/9-15-683x1024.jpg)
តារាចម្រៀង អ៊ីវ៉ា បានលើកឡើងបន្ថែមថា នាងខ្ញុំសូមបញ្ជាក់បងប្អូនសាធារណៈជន ឱ្យបានជ្រាបថា បទចម្រៀងដើមចំណងជើង(មុខប៉ោងបាន Cute) និងមានអត្ថន័យពេញដូច Link ខាងក្រោមមិនមែនដូចVideo ចម្រៀងដែលបាន Post មានកាឡៃចំណងជើង និងអត្ថន័យកាត់តពាក្យពេចន៍ខ្លះៗ ដែលធ្វើឱ្យបងប្អូនសាធារណៈជនមានការយល់ច្រឡំនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/10-4.jpg)
ជាមួយគ្នានេះកញ្ញា អ៊ីវ៉ា បានអំពាវនាវដល់អ្នកគាំទ្រដែរថា សូមបងប្អូនកុំមានការភាន់ច្រឡំ និងកុំ share ចែកចាយបន្តទៀត។ សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានការបង្ហោះចែកចាយវីដេអូចម្រៀងរបស់កញ្ញា អ៊ីវ៉ា ដែលអត្ថន័យចំណងជើងដើម «មុខប៉ោងបាន Cute» ប៉ុន្តែ ស្រាប់តែមានជនខិលខូចបានយកទៅកាឡៃចំណងជើងនិង អត្ថន័យខុសពីទម្រង់ដើម៕
អត្ថបទ ៖ ចាន់រ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2024/03/1-20-679x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច