ជីវិតកម្សាន្ដ
ក្រោយស្ថិតក្នុងបញ្ជីខ្មៅរបស់ចិន ដោយសារនយោបាយ តួត្រចៀកកាំនឹងវិលមកអាជីពសម្ដែងឆាប់ៗ
កាលពីពេលថ្មីៗនេះ វេទិកាអនឡាញរបស់ចិនកំពុងតែមានការភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានថា តារាសម្ដែងឆ្នើម Zhao Wei អាចនឹងលេចមុខសារជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវបានហាមឃាត់អស់រយៈពេល ៣ ឆ្នាំ។ រឿងរ៉ាបនេះបានកើតឡើងនៅពេលដែលអ្នកគាំទ្របានជួបប្រទះនូវរូបភាពជាបន្តបន្ទាប់ ហើយតួនាទីរបស់នាងត្រូវបានស្តារឡើងវិញនៅលើវេទិកាភាពយន្តជាច្រើនផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/image-996.png)
ប្រភពខ្លះក៏បាននិយាយដែរថា តួព្រះនាងត្រចៀកកាំដ៏ល្បីនៅប្រទេសចិន នឹងលេចមុខឡើងវិញនៅខែមិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានថ្មីអំពីរូបនាងគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយមិនទាន់ត្រូវបានបញ្ជាក់ដោយភ្នាក់ងារ ឬអង្គភាពសារព័ត៌មានល្បីឈ្មោះណាមួយនូវឡើយទេ។
ដូច្នោះហើយ កាលពីថ្ងៃទី១៨ ខែមីនា អ្នកគាំទ្រជាច្រើនរបស់នាង Zhao Wei បានរកឃើញថា ស្នាដៃមួយចំនួនរបស់នាងបានលេចចេញជាថ្មីនៅលើគេហទំព័រ Bilibili។ នេះគឺជាវេទិកាភាពយន្តដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមានអ្នកប្រើប្រាស់យ៉ាងច្រើន។
ថ្វីបើយ៉ាងនេះក្ដី កាលពី៣ឆ្នាំមុន ភាពយន្តរបស់ Zhao Wei ស្ទើរតែបាត់មុខពីវេទិកានេះ។ បើមានមែន តួនាទីរបស់នាងក៏ស្រពិចស្រពិលដែរ ធ្វើឲ្យប្រាកដថាមិនបញ្ចេញមុខ។ មនុស្សជាច្រើនជឿថានេះជាសញ្ញាវិជ្ជមានដែលបង្ហាញថា Zhao Wei ជិតត្រូវគេហាមឃាត់។ ប៉ុន្តែ អ្នកខ្លះទៀតគិតថា នៅមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះនៅលើកម្មវិធីចាក់បញ្ចាំងផ្សេងទៀតនាងមិនទាន់លេចមុខទៀតទេ។
លើសពីនេះ អ្នកលេងអ៊ីនធឺណិតក៏បានរកឃើញថា រូបភាព និងឈ្មោះរបស់តារាសម្ដែងរូបនេះ ត្រូវបានបញ្ចូលទៅក្នុងគេហទំព័រព័ត៌មានអេឡិចត្រូនិក ជាពិសេស Douban។ ប្រភពមិនផ្លូវការមួយក៏បានលេចលឺពាក្យចចាមអារ៉ាមថា Zhao Wei នឹងបង្ហាញខ្លួន និងជួបជាមួយមហាជនម្តងទៀតនៅខែមិថុនាឆ្នាំនេះ។ ជុំវិញព័ត៌មានពាក់ព័ន្ធនឹងនាង និងក្រុមហ៊ុនគ្រប់គ្រងរបស់នាងនៅមិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយទេ។
ក្នុងផ្នែកបញ្ចេញមតិ ទស្សនិកជនបានយកចិត្តទុកដាក់ចំពោះព័ត៌មានថ្មីៗអំពី Zhao Wei មនុស្សជាច្រើនមានក្តីសង្ឃឹមខ្ពស់ចំពោះការវិលត្រឡប់មកវិញ។ ម៉្យាងវិញទៀត មហាជនមិនអាចឆ្ងល់ពីមូលហេតុពិតដែល Zhao Wei ត្រូវគេបំបិតនាងកាលពី៣ឆ្នាំមុន។ ពួកគេទន្ទឹងរង់ចាំស្តាប់ការចែករំលែករបស់នាង អំពីការពិតនៅពីក្រោយរឿងក្ដីដ៏រសើបមួយនោះ។
សូមរម្លឹកដែឬថា ចំពោះមូលហេតុដែលតារាសម្ដែងស្រីចិនឬតួត្រចៀកកាំត្រូវស្ថិតក្នុងបញ្ជីខ្មៅ កាលពីថ្ងៃខែសីហា ឆ្នាំ ២០២១ វីដេអូភាពយន្ត ពានរង្វាន់ និងព័ត៌មានអំពី Zhao Wei ត្រូវបានលុបចោលក្នុងពេលដំណាលគ្នាពីវេទិកា។ ទស្សនិកជនគ្រាន់តែដឹងថានាងត្រូវគេដាក់បម្រាម ប៉ុន្តែហេតុផលនៅមិនច្បាស់លាស់សម្រាប់អ្នកគាំទ្រទេ។ ពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង នាងក៏ត្រូវបានចោទប្រកាន់ពីបទប៉ះពាល់នយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែមិនមានអ្វីច្បាស់លាស់អំពីការបាត់ខ្លួនរបស់នាងពីប្រទេសចិននោះទេ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/03/image-994.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រភ្ញាក់ព្រឺត ក្រោយឃើញសភាព តួឈិនឡុង ប្រែជាសក់ស្កូវចាស់ជាងមុន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច