ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង ថា ជំងឺមហារីកបំណុលពិតជាគួរឲ្យខ្លាចខ្លាំងណាស់
ឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធរឿងរ៉ាវបំណុលរាប់សែនដុល្លារតារាកំប្លែងសម្តីចាក់ទឹកមិនលិចអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ថ្មីៗ នេះបានទម្លាយទៅកាន់មហាជនថា ជំងឺមហារីកបំណុលពិតជាគួរឲ្យខ្លាចខ្លាំងណាស់។

ជាក់ស្តែងអ្នកនាង ខ្ញុង បានលើកឡើងពីរឿងរ៉ាវរបស់ខ្លួនប្រាប់ទៅមហាជនថា អារឿងជំពាក់គេនេះនាងជួបហើយព្យាយាមលាក់ណាស់ដើម្បីរក្សាកិត្តិយស និងពេលខ្លះធ្វើដូចគ្មានរឿងអ្វីកើតឡើងពេលឡាយម្ដង ៗ…តែពេលបិទឡាយ ឬចប់កម្មវិធីក៏ត្រូវមកអង្គុយភ័យខ្លាចម្ចាស់បំណុលរករឿងទាល់តែអ្នកជួបផ្ទាល់ទើបយល់អារម្មណ៍មួយនេះ។
តារាកំប្លែងអ្នកនាង ខ្ញុង បញ្ជាក់ថា សួរថានៅក្រោយស្នាមញញឹមមានរឿងអ្វីខ្លះព្រោះតែការលាក់បាំង រក្សាកិត្តិយស ទើបធ្វើឲ្យខ្លាយទៅជាជំងឺមហារីកបំណុលពីតិចទៅច្រើន លុះពេលលាក់លែងជិត ក៏ត្រូវបែកធ្លាយទាំងអាម៉ាស់អ្នកខ្លះគាត់ដឹង គាត់ស្គាល់យើង គាត់ក៏ជួយអាណិត តែអ្នកដែលមិនយល់ មិនដឹង មិនស្គាល់ពីយើងក៏ចោទទៅលើនេះចោទទៅលើនោះ។

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាននិយាយបន្ថែមទៀតថា ទាំងនេះមិនមែនជាកាពិតធ្វើឲ្យបាក់ទឹកចិត្តជា ខ្លាំង។ គ្មានអ្វីច្រើនទេតែរំលឹកមេរៀនចាស់ៗហើយទុកវាជាបទពិសោធន៍ដើម្បីជាការតស៊ូបន្តទៅមុខទៀតដោះស្រាយ និងបញ្ហាទាំងនេះ។ តាមរយៈ នេះក៏មានអ្នកគាំទ្របង្ហាញការលើកទឹកចិត្តដល់នាងបន្ថែមផងដែរ។

ប្រាកដណាស់ដោយសារតែបញ្ហានៃការជំពាក់បំណុលនេះហើយទើប អ្នកនាង ខ្ញុង បានធ្លាក់ខ្លួនដល់ចំណុចសូន្យព្រោះការលក់ទ្រព្យសម្បត្តិអស់ខ្ទិច អស់ខ្ទី គ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យសសើរលើការតស៊ូរនោះ បច្ចុប្បន្នគឺ ខ្ញុង និងស្វាមី បានខិតខំតក្នុងការរកស៊ីស្ទើរគ្មានពេលសម្រាកខណៈអាជីពកំប្លែងក៏ចាប់ផ្តើមលេចមុខឡើងវិញនៅក្នុងក្រុមលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?