ជីវិតកម្សាន្ដ
អ៊ូ ម៉ីនាង ៖ ទោះជាកំពុងសំដែងសិល្បៈក្តី ក៏មិនបោះបង់ការសិក្សាឡើយ
អ៊ូ ម៉ីនាង ជាតារាសម្ដែងម្នាក់ កំពុងមានស្នាដៃនិងទេពកោសល្យសិល្បករហើយ មានសន្ទុះយ៉ាងខ្លាំងក្លា ក្នុងការសម្ដែងភាពយន្ត បានធ្វើឲ្យទស្សនិកជន ជាអ្នកគាំទ្រកំពុងជួយផ្តល់កម្លាំងចិត្ត និង លើកទឹកចិត្ត ក្នុងដំណើរមួយឆ្ពោះទៅមុខ។
ឆ្នាំនេះ អ៊ូ ម៉ីនាង មានអាយុ ១៦ឆ្នាំហើយ ត្រូវបានឪពុកនាងឈ្មោះអ៊ូ សុភី ជាមន្ត្រីរាជការនិងម្ដាយនាងឈ្មោះ ឆន ណាវី លើកទឹកចិត្តបាន ប្រារព្ធធ្វើពិធីខួបកំណើតឲ្យទៀតផង។ អ្នកស្រី ឆន ណាវី ជាម្ដាយរបស់អ៊ូ ម៉ីនាង បានរំលឹកឲ្យដឹងថា ខ្ញុំធ្វើខួបកំណើតឲ្យកូនស្រីនេះគឺគម្រប់ខួប ១៦ឆ្នាំនាងកើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៥។ អ្នកស្រីរំឭកទៀតថាពីមុនប្ដីប្រពន្ធរបស់ខ្ញុំគឺរកស៊ីលំបាកលំបិនណាស់ប្ដីខ្ញុំរត់តាក់ស៊ីចុះឡើងភ្នំពេញស្រែអំបិល ខ្ញុំមានកូន ៤នាក់ប្រុស២ ស្រី២ អ៊ូ ម៉ីនាង ជាកូនពៅ ហើយពេលដែលនាងមកចាប់កំណើតក្នុងផ្ទៃរបស់ខ្ញុំ ខ្ញុំក៏រកស៊ីធូរធារជាងមុនទើបខ្ញុំសំរេចចិត្តធ្វើខួបឲ្យកូន ការធ្វើខួបនេះ មិនមែនតែថ្ងៃនេះទេគឺតាំងពីនាងមានកំណើតមកគឺខ្ញុំធ្វើរហូត គ្រាន់ថា ពេលមុនធ្វើតូចតាចក្នុងលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ហើយខ្ញុំបានហៅមិត្តភ័ក្កិដែលជាតារារួមអាជីពសិល្បៈជាមួយ ម៉ី នាង មកចូលរួមសប្បាយក្នុងខួបកំណើតរបស់នាងដែរដើម្បីជាការលើកទឹកចិត្តចំពោះតារាសម្ដែងផងនិងកូនស្រីរបស់ខ្ញុំផង។

អ្នកស្រីបញ្ជាក់ថា ពេលនេះហើយ ក្នុងវិស័យសិល្បៈវិញ ម៉ី នាង ក៏មានការរីកចម្រើនផងដែរ ហើយបច្ចុប្បន្នកំពុងគ្រងតួឯកជាបន្តបន្ទាប់ក្នុងការថតរឿងឲ្យផលិតកម្ម រតនាភាពយន្ត ហើយប្រធានផលិតកម្មនេះ តែងតែកោតសរសើរនាងមិនដាច់ពីមាត់អំពីភាពប៉ិនប្រសប់ក៏ដូចជាវិស័យសិល្បៈវិញក៏កំពុងតែរីកចម្រើនទៅមុខដែរ។
ដោយឡែកឪពុក អ៊ូ ម៉ីនាងវិញ បាននិយាយឲ្យដឹងដែរថា ការដែលកូនស្រីខ្ញុំចង់ចូលសិល្បៈខ្ញុំមិនដែលរារាំងកូនទេ គឺឋិតនៅលើកូន ដោយសារកូនស្រីស្រឡាញ់ទៅហើយ ខ្ញុំវិញបានត្រឹមតែជួយគាំទ្រព្រោះខ្ញុំយល់ថា កូនចូលសិល្បៈហាក់ដូចជាបានជួយរួមចំណែកមួយផ្នែកក្នុងការជួយលើកស្ទួយវប្បធម៌ជាតិខ្មែរ ហើយខ្ញុំក៏បានដាស់តឿនកូនស្រីជារឿយៗ ថា បើសិនជាកូនចូលសិល្បៈសូមកុំធ្វើឲ្យខូចតម្លៃវប្បធម៌ខ្មែរ។
អ៊ូ ម៉ី នាង ទោះជាទើបនឹងប្រឡូកសិល្បៈក្តី តែនាងមានប្រជាប្រិយភាពណាស់សម្រាប់អ្នកគាំទ្រទាំងផ្នែកស្មារតីនិងជំនឿ។ នាងនិយាយថា ខ្ញុំសប្បាយចិត្តណាស់ដែលបានប្រារព្ធធ្វើខួបកំណើតឲ្យខ្ញុំគ្មានអ្វីតបស្នងទៅលោកទាំងពីរវិញ ក្រៅពីខិតខំរៀនសូត្រ ទោះជាកំពុងសំដែងសិល្បៈក្តីតែខ្ញុំមិនបោះបង់មួយណាឡើយ ទាំងការសិក្សានិងសិល្បៈ។ នាងបន្តថា ខ្ញុំក៏សូមថ្លែងអំណរគុណដល់ប៉ារតនាដែលតែងតែជួយផ្ដល់កម្លាំងចិត្តក្នុងការលើកចិត្តបង្ហាត់បង្រៀនវិស័យសិល្បៈនិងមិត្តភក្តិរួមអាជីពទាំងអស់ដែលបានចូលរួមធ្វើខួប លើកទឹកចិត្តឲ្យខ្ញុំទៀតផង៕
រុងរឿង


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?