ជីវិតកម្សាន្ដ
អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ
ស្របពេលកំពុងជួបទុក្ខលំបាករឿងជំពាក់បំណុលជាង ១០ ម៉ឺនដុល្លារ តារាចម្រៀងមាឌធំ ថ្គាមខ្លា លោក អ៊ីណូ ស្រាប់តែប្រកាសឆន្ទៈក្នុងការជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ ដើម្បីរកទីផ្សារជូនដល់ពួកគាត់។

តារាចម្រៀងម្ចាស់បទ”អូនកុំយំកុំយំ” លោក សាន ពេជ្រសុភារិទ្ធ ហៅ (អ៊ីណូ) ក្រោយជួបការលំបាក ពេលនេះក៏បានយល់ពីទឹកចិត្តមហាជនអ្នកគាំទ្រគ្រប់ខេត្ត-ក្រុង ដែលស្រឡាញ់រាប់អានរូបលោកអស់រយៈពេលជាង ១០ ឆ្នាំ កន្លងមកនេះ។ ទន្ទឹមនោះ លោក ក៏បានយល់ឃើញពីផលលំបាករបស់កសិករតាមស្រុកស្រែចម្ការ ដែលពិបាករកទីផ្សារផលិតផលខ្មែរក្នុងស្រុកជាលក្ខណៈគ្រួសារដែរ។
តារាចម្រៀង អ៊ីណូ បញ្ជាក់ថា «ក្នុងពេលដ៏លំបាកនេះ ខ្ញុំ ENO សូមប្រកាស នឹងជួយផ្សព្វផ្សាយពុកម៉ែ បងប្អូន យាយតា គ្រប់ផលិតផលខ្មែរលក្ខណៈគ្រួសារ ពិសេសផលិតផលកសិកម្មវិញគ្រប់ខេត្ត-ក្រុងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតកម្រៃ។ សូមធ្វើការទំនាក់ទំនង ENO តាម Telegram ខាងក្រោម ០៨៨ ៩៩ ៩៩ ៤៨០»។

គួររម្លឹកដែរថា តារាចម្រៀងចាស់វស្សាលោក សាន ពេជ្រសុភារិទ្ធ ហៅ (អ៊ីណូ) ក្រោយសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិថីសិល្បៈជិត ២០ ឆ្នាំ មកនេះ ស្រាប់តែកាលពីថ្មីៗ នេះ តារាប្រុសមាឌធំដំបងរូបនេះ បានដាច់ចិត្តចេញមុខទម្លាយរឿងដ៏ភ្ញាក់ផ្អើលជុំវិញរឿងផុងខ្លួនជំពាក់បំណុលខ្ទង់ ១០ ម៉ឺនដុល្លារ ទាំងកម្ចី Online ចិន ធនាគារ និងឯកជនជាដើម…៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ