ជីវិតកម្សាន្ដ
ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy
ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀងវ័យក្មេង ដែលធ្លាប់រួមរស់ជាមួយផលិតកម្មរស្មីហង្សមាស គឺលោក សុវត្ថិ សិរីវុឌ្ឍ បានសម្រេចចិត្ដទៅរួមរស់ជាមួយគ្រួសារថ្មី គឺផលិតកម្ម Galaxy កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីទទួលស្វាគមន៍ដែលរៀបចំដោយផលិតកម្មថ្មី ដោយមានការអញ្ជើញចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូបនោះ សុវត្ថិ សិរីវុឌ្ឍ បានបង្ហាញអារម្មណ៍រំភើប រីករាយ និងបានបង្ហាញស្នាដៃដំបូងរបស់ខ្លួនភ្លាមៗ ផងដែរ។
តារាចម្រៀង លោក សុវត្ថិ សិរីវុឌ្ឍ បានចំណាប់អារម្មណ៍នៅចំពោះមុខប៉ា-ម៉ាក់ ថ្នាក់ដឹកនាំផលិតកម្មថ្មី និងសិល្បករ-សិល្បការិនី ថា នេះជាឱកាសថ្មីមួយទៀតដែលលោកអាចមានលទ្ធភាពកាន់តែច្រើន ហើយពង្រីកកេរ្ដិ៍ឈ្មោះកាន់តែទូលំទូលាយទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ តាមរយៈវិស័យចម្រៀងមួយនេះ។ លោកបន្តថា នឹងខិតខំបង្កើតស្នាដៃថ្មីៗ សម្រាប់ផលិតកម្ម ក៏ដូចជាអ្នកគាំទ្រ ដើម្បីទទួលបាននូវចំណីអារម្មណ៍ថ្មីៗពីលោក។

ក្រៅពីបង្ហាញស្នាដៃ MV ដំបូងរបស់ខ្លួននៅលើអេក្រង់ទូរទស្សន៍ តារាចម្រៀងរូបនេះក៏បង្ហាញសមត្ថភាពចម្រៀង និងរាំជាមួយកាយវិកាយ៉ាងរស់រវើកនៅលើឆាកផ្ទាល់ដែរ។ បទថ្មីដែលលោកលើកយកមកច្រៀងស្វាគមន៍ភ្ញៀវ និងចាត់ទុកជាស្នាដៃដំបូងសម្រាប់ផលិតកម្មថ្មីនោះ គឺបទ “Stuck with You”។ បទនោះ ទទួលបានការសាទរ និងស្រែកហ៊ោគាំទ្រពីអ្នកចូលរួមជាច្រើន។

បើតាម សុវត្ថិ សិរីវុឌ្ឍ ក្រោយពីបញ្ចេញស្នាដៃមួយនេះ រូបលោកផ្ទាល់មិនបានចេញបទថ្មីៗសម្រាប់អបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះទេ។ ប៉ុន្ដែនៅអំឡុង ខែឧសភា ឆ្នាំ២០២៤ លោកនឹងបញ្ចេញស្នាដៃជាប់ៗគ្នាចំនួន ៥បទ ដោយបទនីមួយៗមានភាពរស់និយមផ្សេងៗគ្នា។

គួររំលឹកថា កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ លោក សុវត្ថិ សិរីវុឌ្ឍ បានចុះកុងត្រាក្នុងនាមជាតារាចម្រៀងថ្មីម្នាក់ទៀតរបស់ផលិតកម្ម Galaxy Navatra បន្ទាប់ពីឪពុក និងបងប្រុស សុវត្ថិ មុនីវណ្ណ បានក្លាយជាគ្រួសារដ៏ធំនេះជាបន្ដបន្ទាប់គ្នា។ ពិធីចុះកុងត្រា និងទទួលស្វាគមន៍សមាជិកថ្មី នៃគ្រួសារ Galaxy នេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ