ជីវិតកម្សាន្ដ
“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ
ស៊េរីរឿង The Queen of Tears ស្ថិតក្នុងលំដាប់កំពូលទាំង ៣ ដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix ដោយទទួលបានអ្នកទស្សនា ៣.៤ លាននាក់នៅក្នុងវគ្គចុងក្រោយនេះ រហូតបំបែកកំណត់ត្រា បន្ទាប់ពីការចេញផ្សាយត្រឹមតែ ៤ ភាគប៉ុណ្ណោះ។
អាចនិយាយបានថា ជាការងារដែលអ្នកគាំទ្ររង់ចាំជាងមួយឆ្នាំមកហើយ សម្រាប់រឿងភាគរបស់ទូឬទស្សន៍ tvN “Queen of Tears” សម្តែងដោយតួឯកប្រុស Kim Soo Hyun និងតារាស្រី Kim Ji Won ។ ព្រឹត្តិការណ៍នេះមានសន្ទុះខ្លាំងដូចការរំពឹងទុក ដោយសារតែមានតែ ៤ប៉ុណ្ណោះដែលត្រូវបានចេញផ្សាយ ការវាយតម្លៃបានឡើងដល់ ២ខ្ទង់ ហើយបានក្លាយជាស៊េរីដែលមានអ្នកមើលខ្ពស់បំផុតនៅលើ Netflix ។

នៅក្នុងការផ្សាយនៃរឿងភាគ Queen of Tears វគ្គទី ៤ ដែលជាវគ្គចុងក្រោយបំផុតនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ គេបានរកឃើញថា ស៊េរីរឿង Queen of Tears ទទួលបានការចូលមើលដល់ទៅ ៣.៤ លានដង ហើយជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរីពេញនិយមប្រចាំសប្តាហ៍ដែលមានអ្នកមើលច្រើនជាងគេ ព្រមទាំងជារឿងភាគទូរទស្សន៍ ប្រភេទភាសាបរទេសល្អឯកថែមទៀតផង។
Queen of Tears គឺជាភាពយន្តដែលនិយាយពីរឿង Hong Hae In ដែលជាអ្នកស្នងមរតករបស់ Chaebol ជំនាន់ទីបី និង Baek Hyun Woo ដែលជាមេធាវីមកពីគ្រួសារជនបទ ព្រមរៀបការរហូតដល់ចូលឆ្នាំទី ៣ ប៉ុន្តែជីវិតស្នេហារបស់ពួកគេមិនរលូនទេ ទើប Baek Hyun Woo មានបំណងចង់សុំលែងលះពីប្រពន្ធក្មេង។ មុននឹងស្វែងរកការពិត Hong Ae In ធ្លាក់ខ្លួនឈឺធ្ងន់អាចស្លាប់ក្នុងរយៈពេល៣ខែ រឿងរ៉ាវស្នេហាដែលស្ទើរតែរលាយបាត់ទៅហើយ បែរជាមកធ្វើឲ្យបេះដូងអ្នកលោតផ្លោះសារជាថ្មី។ ក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវតែការពារ និងថែរក្សាអាជីវកម្មហាងរបស់គ្រួសារ។

ថ្មីៗនេះ Queen of Tears បានឈរនៅលើកំពូលតារាងនៃរឿងភាគដែលពេញនិយមបំផុតនៅក្នុងប្រទេសចំនួន ៩ រួមមាន កូរ៉េ ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន ហ្វីលីពីន សិង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម ហើយជាស៊េរីមួយក្នុងចំណោមស៊េរី ១០ ដែលមានអ្នកមើលច្រើនជាងគេនៅក្នុង ប្រទេសចំនួន ២៨ ជុំវិញពិភពលោក។
សម្រាប់វគ្គដំបូងរបស់ខ្លួន Queen of Tears មានអត្រា ៥.៩% ដែលត្រូវបានចាត់ទុកថាខ្ពស់សម្រាប់ការចេញលើកដំបូង។ មុនពេលរលកនៃប្រជាប្រិយភាពបានធ្វើឲ្យការវាយតម្លៃកើនឡើងដល់១៣% នៅក្នុងវគ្គទី ៤ ដែលជាលទ្ធផល Kim Soo Hyun និង Kim Ji Won ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានក្លាយជាតារាដែលមានការលើកឡើងច្រើនបំផុតសម្រាប់សប្ដាហ៍ទីពីរជាប់គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?