ព័ត៌មានអន្ដរជាតិ
តារាសម្ដែង សិង្ហបុរី ត្រូវឃុំខ្លួនពីបទបំពានច្បាប់ឥស្លាម ក្រោយជិតស្និទ្ធជាមួយតារាស្រីម៉ាឡេស៊ី
តារាសម្តែង Aliff Aziz ត្រូវបានឃុំខ្លួនដោយនាយកដ្ឋានសាសនាឥស្លាមដែនដីសហព័ន្ធ ស្ថិតក្នុងខុនដូមួយកន្លែងនៃទីក្រុង Kuala Lumpur ដោយសារតែឧប្បត្តិហេតុពាក់ព័ន្ធនឹងទំនៀមទម្លាប់ khalwat ក្នុងន័យជិតស្និទ្ធ ជាមួយតារាសម្តែងម៉ាឡេស៊ី Ruhainies ។
យោងតាមរបាយការណ៍របស់ The Straits Times ទាំង Aziz និង Ruhainies ត្រូវបានចាប់ខ្លួននៅថ្ងៃទី ០៩ ខែមីនា ក្រោមការសង្ស័យថា បានភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ khalwat ដែលកើតឡើងនៅពេលដែលស្ត្រីនិងបុរសមិនដែលរៀបការជាមួយគ្នា ឬទាក់ទងគ្នាប៉ះសាច់ ឬបានរកឃើញនៅជាមួយគ្នានៅក្នុងការកំណត់ឯកជនភាព។

សារព័ត៌មានដដែលបានកត់សម្គាល់ដែរថា នៅថ្ងៃទី១៤ ខែមីនា Ruhainies បានបង្ហោះសារនៅលើ Instagram របស់នាង ដោយបញ្ជាក់ថា អាជ្ញាធរមិនបានរកឃើញភស្តុតាងនៃ khalwat ដែលកើតឡើងរវាងនាងនិង Aziz នោះទេ។
ក្នុងនោះនាងថែមទាំងបានពន្យល់ថា នាងបានអញ្ជើញ Aziz មកបន្ទប់ខុនដូនៅ Kuala Lumpur របស់នាង ដើម្បីទទួលទានអាហារពេលល្ងាចជាមួយបងប្អូនបង្កើតរបស់នាង ដោយមិនមានអត្ថន័យលើសពីនោះទេ។ ទោះយ៉ាងណាក៏ដោយ មានពេលមួយដែលពួកគេបាននៅតែម្នាក់ឯង ដោយសារតែបងស្រីរបស់ Ruhainies បានជាប់លើដងផ្លូវដោយសារតែបញ្ហាស្ទះចរាចរណ៍ ទើបគាត់មកដល់យឺត ហើយធ្វើឲ្យរឿងរ៉ាវកាន់តែវែងឆ្ងាយបែបនេះ។
ឆ្លើយតបនឹងស្ថានការណ៍នេះ តារាស្រីរូបនេះបានអំពាវនាវដល់សាធារណជន ឲ្យឈប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនច្បាស់លាស់ដែលអាចបង្ខូចកេរ្តីឈ្មោះរបស់នាង និងតារាប្រុសសិង្ហបុរីថែមទៀត។
ដោយឡែក ងាកទៅកាន់តារាសម្ដែងសិង្ហបុរី Aziz ក៏បានសរសេរនៅលើ Instagram របស់គាត់ថា ឧប្បត្តិហេតុដ៏អាក្រក់នេះ ពិតជាហួសប្រមាណយ៉ាងខ្លាំង។ គាត់បានសុំទោសដោយលើកឡើងថា ថ្ងៃក្រោយគាត់នឹងមានការប្រុងប្រយ័ត្នមុន ក្នុងការរង់ចាំនៅបន្ទប់ទទួលភ្ញៀវ ជាជាងនៅក្នុងខុនដូរបស់ Ruhainies ។
ទោះជាយ៉ាងណាក៏ដោយ កាសែត The Straits Times បានរាយការណ៍ថា ភរិយារបស់ Aziz ជាតារាចម្រៀងម៉ាឡេស៊ី Bella Astillah មានអាយុ ២៩ ឆ្នាំ បានដាក់ពាក្យលែងលះ បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើងភ្លាមៗ។ គូស្នេហ៍ដែលបានរៀបការកាលពីឆ្នាំ ២០១៦ បានបែកគ្នាកាលពីឆ្នាំ ២០១៩ ដោយសារតែការចោទប្រកាន់ពីភាពមិនស្មោះត្រង់របស់ Aziz ប៉ុន្តែបានផ្សះផ្សានៅឆ្នាំ ២០២០ ឡើងវិញ។ បច្ចុបន្បន្ននេះ ពួកគេមានកូនប្រុសអាយុ ៦ ឆ្នាំម្នាក់ និងកូនស្រីអាយុ ៣ ឆ្នាំម្នាក់ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សិង្ហបុរី កាត់ទោសអ្នកទេសចរកូរ៉េ ក្រោយដាក់ថ្នាំក្នុងតែពពុះសម្លាប់ស្ត្រីម្នាក់ដើម្បីសងសឹក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ