Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង សួង សាខារ៉ានីត ចែករំលែកបទពិសោធជោគជ័យ ៦ ចំណុច

បានផុស

នៅ

តារា​សម្តែង សួង សាខារ៉ានីត ទោះបីជា​អាជីព​សិល្បៈ​មួយ​រយៈ​ក្រោយ​នេះ​ហាក់​មាន​ភាព​រយាល​បន្តិច បន្ទាប់ពី​បំពេញ​តួនាទី​ជា​អ្នក​ម្តាយ​ដ៏​ល្អ​នោះ បច្ចុប្បន្ន​នាង​ក៏​កំពុង​កាក់កប​ជាមួយ​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ការ​គាំទ្រ​នៅតែ​រក្សា​បាន​ដូច​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តារា​សម្តែង​រូប​ស្រស់ សួង សាខារ៉ានីត បាន​ចេញ​មក​បង្ហើប​ពី​វិធីសាស្ត្រ​ដែល​ធ្វើ​ឲ្យ​នាង​រឹងមាំ និង​ភាព​ជោគជ័យ​ចំនួន ៦ ចំណុច។ រ៉ានីត បាន​និយាយ​ថា «សួរ​ថា បើ​ខ្ញុំ​មិន​ខ្លាំង​ មិន​រឹងមាំ​ ហើយ​រើសយក​សម្តី​របស់​មនុស្ស​មិនល្អ​មកចាក់​ខ្លួន​ឯង​នោះ ខ្ញុំ​មិន​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​ពេលនេះ​ទេ ​ហើយ​អ្នក​ដែល​ចង់ឃើញ​យើង​ធ្លាក់​តើ​ពេលនេះ​ជីវិត​យ៉ាងណា​ហើយ ​អស់​អង្ករ​ហូប​ឬ​នៅ​?»។

តារា​សម្តែង សួង សាខា​រ៉ានី​ត បញ្ជាក់ថា «ប្រាប់​ត្រង់​ខ្ញុំ​មិន​ងាយ​ធ្លាក់​ងាយៗ​ទេ​ ព្រោះ​ខ្ញុំ​មាន​វិធីសាស្ត្រ​ល្អៗ​,​គឺ​ ១.​ដឹងថា​ផ្លូវ​នោះ​មិនល្អ​ព្យាយាម​ដើរចេញ​។ ​២.​មិន​លេង​ល្បែង ​និង​លេង​ថ្នាំ​(​គ្រឿង​ញៀន​)​។​ ៣.​មិន​ខ្ជះខ្ជាយ មិន​ចូលចិត្ត​ខ្ចីលុយ​គេ​។ ​៤.​មិន​អួត​ហួសមាឌ​។ ​៥.ចេះ​ដឹងគុណ​លោក​ទាំងពីរ ​និង​អ្នក​ធ្លាប់ជួយ​ខ្ញុំ​កន្លងមក​ និង​៦.​ចេះ​ធ្វើបុណ្យ​ទោះ​បុណ្យ​នោះ​មិនអាច​លាងបាប​បាន​ ក៏​ត្រូវតែ​ខំ​ធ្វើ​បន្ថែម​…»។

គួរកត់សម្គាល់​ថា តារា​សម្តែង​រូប​ស្រស់ ​សម្តី​ផ្អែម ​អ្នកនាង​ សួង សាខា​រ៉ានីត ត្រូវបាន​ទស្សនិកជន​មួយ​ចំនួន​មើល​ឃើញថា ​បច្ចុប្បន្ន​ទោះបី​នាង​មានកូន​ប្រុស​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់​ហើយក៏​ពិតមែន ប៉ុន្តែ​តារា​ស្រី​រូបនេះ​នៅតែ​ទទួលបាន​ការ​សរសើរ​ថា ​មាន​រូប​សម្រស់​ស្រស់​ស្អាត ​មិន​ចាញ់​មិត្ត​រួម​អាជីព​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម