ជីវិតកម្សាន្ដ
លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរជាតិសាសន៍ខ្លួន
ស្របពេលដែលមានការវែកញែកពាក់ព័ន្ធវីដេអូពិធីករ-ពិធីការិនី និយាយភាសាលាយខ្មែរ និងបរទេសចូលគ្នា ច្របូកច្របល់នោះ ស្រាប់តែផលិតករល្បីឈ្មោះលោក គួច ខេវិន បានចេញមកបញ្ចេញទស្សនៈថា សិល្បៈជាអាវុធមុខពីរ បើបង្ហាញត្រូវ នឹងឲ្យគេយកគំរូតាមល្អ តែបើខុស គឺប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម។

ប្រាកដណាស់នៅលើបណ្ដាញសង្គមថ្មីៗនេះ គេឃើញមានការចែកចាយនូវវីដេអូពិធីករ-ពិធីការិនី ក្នុងកម្មវិធីមួយដែលពួកគេជជែកសាសងគ្នាឡើងវល់ ព្រោះនិយាយភាសាខ្មែរ និងបរទេសចូលគ្នា ច្របូកច្របល់ ហាក់ដូចជាកំពុងតែនិយាយនៅតៀមកាហ្វេ ឬ បា មិនមែនជាការផ្សាយផ្ទាល់ ហើយសូម្បីតែឈ្មោះកម្មវិធីក៏មិនមែនជាភាសាជាតិផងដែរ។
ជាមួយនោះ ដោយឃើញដូចនេះ លោក គួច ខេវិន ក៏បានចេញសារដាស់តឿនដើម្បីពញាក់ស្មារតីយុវជនខ្មែរថា «ប្រសិនបើមិនបានជួយលើកតម្កើង សូមកុំជាន់ពន្លិច គុណតម្លៃ នៃភាសា ជាតិសាសន៍របស់ខ្លួន តាមចរិតបរទេស និយមហួសហេតុ»។ លោកក៏បានសង្កត់ធ្ងន់ថា «ភាសារលត់ ជាតិរលាយ ភាសាពណ្ណរាយ ជាតិថ្កើងថ្កាន»។

លោក គួច ខេវិន បានបញ្ជាក់ថា «ក្នុងសកម្មភាពសិល្បៈរបស់ខ្ញុំកន្លងមក ខ្ញុំបានធ្វើការផលិតកម្មវិធី និងបណ្ដុះបណ្ដាលសមត្ថភាពពិធីករ-ពិធីការិនីជាច្រើននាក់ សម្រាប់ការងារទូរទស្សន៍ និងកម្មវិធីជាសាធារណៈផ្សេងៗ ទៀត ពួកគេមានកម្រិតវប្បធម៌ ជំនាញភាសាជាតិ និងភាសាបរទេសយ៉ាងស្ទាត់ជំនាញ ទាំងការសន្ទនា និងបកប្រែ ក៏ប៉ុន្តែនៅក្នុងកម្មវិធីនីមួយៗ ពួកគេបានប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិខ្មែររបស់ខ្លួនយ៉ាងល្អប្រសើរ ដោយមិនប្រើភាសាច្របូកច្របល់តាមទំនើងចិត្តនោះឡើយ»។
លោកនិយាយបន្តថា ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញនូវគោលគំនិតអត្ថប្រយោជន៍ នៃកម្មវិធី ជាពិសេសបង្ហាញនូវអត្តសញ្ញាណថ្លៃថ្នូររបស់ជាតិសាសន៍ខ្លួន ទាំងអាកប្បកិរិយា និងពាក្យសម្ដី។ “ភាសារលត់ ជាតិរលាយ ភាសាពណ្ណរាយ ជាតិថ្កើងថ្កាន” បើជាកូនខ្មែរមិនចេះថែរក្សាលើកស្ទួយផ្តល់គុណតម្លៃចំពោះភាសាជាតិខ្មែររបស់ខ្លួន តើគួរគប្បីទុកឲ្យជាតិសាសន៍ណាគេមកលើកតម្កើងជំនួស?។

បន្ថែមពីលើនេះ លោក គួច ខេវិន លើកឡើងថា ប្រសិនបើមិនបានជួយលើកតម្កើង សូមកុំជាន់ពន្លិចគុណតម្លៃ នៃភាសាជាតិសាសន៍របស់ខ្លួនតាមចរិតបរទេសនិយមហួសហេតុ។
គួរបញ្ជាក់ថា លោក គួច ខេវិន ធ្លាប់បានដឹកនាំ និងគ្រប់គ្រងកម្មវិធីសិល្បៈរយៈពេលជាង ២០ ឆ្នាំ មកហើយ។ ក្នុងនោះ កម្មវិធីដែលលោកផលិតចេញមកសុទ្ធតែបង្កប់ទៅដោយខ្លឹមសារ អប់រំ បង្ហាញពីប្រពៃណីខ្មែរ និងអភិរក្សពីភាសាជាតិជាដើម…៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច