Connect with us

ជីវិតកម្សាន្ដ

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

បានផុស

នៅ

ដំណឹងនៃការទទួលមរណភាពរបស់តារាជើងចាស់លោក Winai Kraibut និងជាតួឯកប្រុសក្នុងរឿង“កូនពស់កេងកង” ​កាលពីយប់ថ្ងៃទី២០ ខែមីនា បានធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសថៃ មានការសោកស្ដាយជាពន់ពេកនូវការបាត់បង់បុគ្គលដ៏សំខាន់។

ការបាត់បង់នេះផងដែរ គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ឧស្សាហកម្មកម្សាន្តថៃ ក្រោយអតីតតារាសម្ដែងប្រុសឆ្នើមរូបនេះទទួលមរណភាព​ ​ក្នុងអាយុ ៥៤ឆ្នាំ បន្ទាប់ពីបេះដូងឈប់លោត ដោយសារសម្ពាធឈាមធ្លាក់ចុះ និងឆ្លងមេរោគក្នុងចរន្តឈាម នៅវេលាម៉ោង ១១៖៤៩នាទីយប់ ថ្ងៃទី២០ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ មុនពេលលោកទទួលមរណភាព ទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា តារាសម្ដែង Winai Kraibut បានរងនូវជំងឺពងបែកលើដងខ្លួននិងមុខមាត់ រហូតក្រុមគ្រួសារបាន​ព្យាយាម​ព្យាបាល​​គ្រប់​វិធី​តាមដែល​អាច​ធ្វើ​ទៅ​បាន​អស់​រយៈពេល​ជាង​៥​ឆ្នាំ ដល់ថ្នាក់រូបលោកផ្ទាល់ត្រូវ​ឈប់​សម្រាក​ពី​ការងារ​ក្នុង​វិស័យ​កម្សាន្ត រួម​ទាំង​ការ​ផ្លាស់​ប្តូរ​គ្រួសារ​ទៅ​ស្រុក​កំណើត​នៅ​ភាគ​ខាង​ត្បូង។

ក្រោយមកទៀត ស្ថានភាពជំងឺសើស្បែករបស់លោកបានធូរស្បើយខ្លះៗ លែងជាក្ដីបារម្ភសម្រាប់អ្នកគាំទ្រនិងក្រុមគ្រួសារហើយគេគិតថាលោកអាចនឹងវិលមកអាជីពសម្ដែងភាពយន្តវិញឆាប់ៗ។ ប៉ុន្តែ ជារឿងដ៏រន្ធត់មួយកាលពីថ្ងៃទី២៧ ខែកុម្ភៈតារាសម្ដែងជើងចាស់ថៃរូបនេះ ស្រាប់តែត្រូវក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយលោកបានដួលសន្លប់ក្នុងបន្ទប់ទឹក ដោយសារតែខ្វះជាតិដែកនិង​ខ្វះ​ឈាម សារធាតុរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនទៀត ធ្វើឲ្យរាងកាយមិនអាចទទួលយកបាន។

យ៉ាងណាមិញ ​ក្រោយងើបពីសន្លប់៣ថ្ងៃ សិល្បករ​ថៃដ៏មាន​ប្រជាប្រិយភាព និង​ទេពកោសល្យ​សម្ដែង​រឿង​លោក Winai Kraibut បានប្រាប់កុំឲ្យអ្នកគាំទ្របារម្ភរូបលោកអ្វី។​ ពេលនេះស្ថានភាពរបស់លោកផ្ទាល់ក៏រាងធូរស្រាលផងដែរ ដូច្នេះនៅពេលដែលជាពីជំងឺ លោកនឹងបង្ហាញមុខក្នុងអាជីពចាស់ជាក់ជាមិនខានឡើយ។

ក្រោយមក នៅថ្ងៃនេះផ្ទាល់តែម្ដង ភរិយារបស់លោក Ae Orchanyach ស្រាប់តែបង្ហោះ​សារ​រំលែក​ទុក្ខ​យ៉ាង​ខ្លី​ថា​ “សូមសម្រាក​ឲ្យ​បាន​សុខ”! ដោយក្នុងនោះមានរូបថតសខ្មៅរបស់ស្វាមី ទើបធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិនជឿថា តារាសម្ដែងដ៏ពូកែ Winai ពិតជាទទួលមរណភាពមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Cheer បង្ហើបបុរសក្នុងក្ដីស្រម៉ៃ ប៉ុន្តែមិនចង់បានកូនឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម