ជីវិតកម្សាន្ដ
ប៊ុត សីហា សន្យាជាលើកចុងក្រោយមិនដើរផ្លូវខុសម្តងទៀតទេ
ទស្សនិកជនចាំបានថា អតីតម្ចាស់ជ័យលាភីលេខ១ក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» លោក ប៊ុត សីហា ត្រូវបានចាប់ខ្លួនចំនួន ពីរលើករួចមកហើយ ជុំវិញករណីគ្រឿងញៀនដែលទង្វើរនេះក៏ត្រូវបានអ្នកគាំទ្រ និងសិល្បករជាច្រើនបង្ហាញការហួសចិត្តចរិតលោកមិនចេះកែប្រែទោះបីមានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីមជ្ឈដ្ឋាននានា។

យ៉ាងណាបន្ទាប់បាត់មុខមួយរយៈក្រោយធ្លាយដំណឹងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹង ករណីប្រើប្រាស់គ្រឿងញៀនតារាចម្រៀង ប៊ុត សីហា ពេលនេះបានលេចវត្តមានជាថ្មីដើម្បីមានឱកាសសាងជីវិតនៅក្នុងសង្គម ខណៈមហាជនមួយចំនួនចាំមើលថា តារាប្រុសសម្បូររឿងអាស្រូវគ្រឿងញៀនរូបនេះអាចកែខ្លួន ឬយ៉ាងណា?
ការលេចវត្តមានដើម្បីផ្តើមជីវិតជាថ្មីនេះតារាចម្រៀងសម្បូររឿងអាស្រូវ ប៊ុត សីហា ថ្មីៗនេះបានអះអាងឆន្ទៈរបស់ខ្លួនថា លោកសន្យាជាលើកចុងក្រោយមិនដើរផ្លូវខុសម្តងទៀតទេ។ សីហា បានបញ្ជាក់ថា “អរគុណបងប្អូនដែលមិនមកចង់ប្រាប់ថា ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេសន្យាជាចុងក្រោយ“។
លោក ប៊ុត សីហា លើកឡើងថា ១០ឆ្នាំជាងមុន គេខកចិត្តនិងខ្ញុំគ្រប់ៗគ្នាចប់ហើយវាបានត្រឹមឆាចោលជាការពិត តែបើយើងងាកក្រោយសម្លឹងមើលម្តងទៀតនោះឆាកជីវិតយើងប្រហែលជាអាច ឬក៏វានិងអាចគ្នាក្នុងការបោះឆ្នោត ក្រោយមកខ្ញុំក៏បានជីវិត ម្តងទៀតតាមរយៈលោកជំទាវចិត្តធម៌ ក្រោយមកក៏ធ្លាក់ទៀត ដោយសារតែយើងមិនបានចាស់ទុំតែបើបន្តទៅ១០ ឆ្នាំមុខទៀតខ្ញុំនៅតែបែបនេះ នោះអ្វីៗចប់ហើយវាបានត្រឹមឆាចោលជាការពិត តែបើយើងងាកក្រោយសម្លឹងមើលម្តងទៀតនោះឆាកជីវិតយើងប្រហែលជាអាច។

តាមរយៈការលើកឡើងរបស់តារាចម្រៀង ប៊ុត សីហា នេះក៏មានការបញ្ចេញមតិថា ឱកាសល្អមិនមានច្រើនទេសំរាប់មនុស្សម្នាក់ៗ អ៊ីចឹងយើងត្រូវធ្វើឲ្យ បានល្អបើកំហុសដដែលៗកើតឡើងវា និងជ្រាំដែលៗអ្នកគ្រាំទ្រ និងខកចិត្ត(ជូនពរសំណាងល្អidol) ។
សូមបញ្ជាក់ថា តារាចម្រៀង ប៊ុត សីហា ម្ចាស់ពានThe Voice Cambodia រដូវកាលទី១ បញ្ជាក់ថា «ខ្ញុំមិនដើរផ្លូវខុសម្តងទៀតទេ»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?