Connect with us

ជីវិតកម្សាន្ដ

ភរិយាប្រាប់មូលហេតុ​ពិធី​បុណ្យ​សព Winai ធ្វើ​តាម​ពុទ្ធសាសនា ទោះ​​ស្វាមី​កាន់​សាសនា​ឥស្លាម

បានផុស

នៅ

Ae Orchanyach ដែលជាភរិយារបស់តារាសម្ដែងជើងចាស់លោក Winai Kraibut បានទម្លាយប្រាប់នូវការពិតដែលពីធីបុណ្យសពប្រារព្ធធ្វើឡើងតាម​បែប​ពុទ្ធសាសនា ខណៈ​ស្វាមី​ជា​អ្នក​កាន់​សាសនា​ឥស្លាម នេះក៏ព្រោះវាជា តម្រូវការពេលវេលា និងមាន​បំណង​ចង់​ឲ្យ​ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​មក​កាន់​ទុក្ខ​ជាមួយ​គ្នាតែប៉ុណ្ណោះ។

ចេញផ្សាយដោយព័ត៌មានកម្សាន្ត Sanook កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញនូវរូបភាពក្នុងដំណើរនៃការទទួលមរណភាពរបស់អតីតតារាសម្ដែងល្បីល្បាញនាឆ្នាំ៩០ Mek Winai Kraibutr ដោយមាន Ae Archanyach ជាភរិយា បានដង្ហែសពស្វាមីទៅធ្វើបុណ្យនៅវត្ត Siriphong Thamnimit រួចហើយ។ ក្នុងនោះវាត្រូវបានបង្ហាញឲ្យឃើញថា នេះជាពិធីសាសនាព្រះពុទ្ធ ទោះបីជាប្តីជាជនជាតិឥស្លាមក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីផ្ទាល់របស់ភរិយា​របស់​លោក Winai បាន​ចេញ​មុខ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ថា “ខ្ញុំបានសម្រេចចិត្តធ្វើ​ពិធី​បុណ្យ​សពបែបពុទ្ធសាសនា ទោះបីជាស្វាមីជាមូស្លីមក៏ដោយ។ ដោយសារពិធីសាសនាឥស្លាម ត្រូវតែបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង។ ទន្ទឹមនោះទៀតដែរ ក្នុង​បំណង​ប្រាថ្នា​នេះខ្ញុំចង់​ឲ្យ​ម្តាយ​របស់​ស្វាមី មិត្តភ័ក្តិ និង​អ្នកគាំទ្រ​ចូលរួម​កាន់ទុក្ខ​ជាមួយ​គ្នា​។ ដូច្នេះ​ហើយ​ ទើបបាន​ជ្រើសរើស​រៀបចំ​ពិធី​តាម​បែប​ពុទ្ធសាសនា ហើយការយល់ព្រមពីគ្រួសាររបស់ប្តីដូចគ្នាផងដែរ”។

យ៉ាងណាមិញ ដំណឹងនៃការទទួលមរណភាពរបស់តារាជើងចាស់លោក Winai Kraibut និងជាតួឯកប្រុសក្នុងរឿង“កូនពស់កេងកង” ​កាលពីយប់ថ្ងៃទី២០ ខែមីនា បានធ្វើឲ្យអ្នកគាំទ្រទូទាំងប្រទេសថៃ មានការសោកស្ដាយជាពន់ពេកនូវការបាត់បង់បុគ្គលដ៏សំខាន់។

ការបាត់បង់នេះផងដែរ គឺជាការបាត់បង់ដ៏ធំមួយទៀតសម្រាប់ឧស្សាហកម្មកម្សាន្តថៃ ក្រោយអតីតតារាសម្ដែងប្រុសឆ្នើមរូបនេះទទួលមរណភាព​ ​ក្នុងអាយុ ៥៤ឆ្នាំ បន្ទាប់ពីបេះដូងឈប់លោត ដោយសារសម្ពាធឈាមធ្លាក់ចុះ និងឆ្លងមេរោគក្នុងចរន្តឈាម នៅវេលាម៉ោង ១១៖៤៩នាទីយប់ ថ្ងៃទី២០ ខែមីនា ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៩ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម