ជីវិតកម្សាន្ដ
នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ
សិល្បការិនីដ៏ឆ្នើមនាដការីកញ្ញា សុខគា គឹមលាង ហៅ កូនអាន់ កន្លងមកត្រូវបានទស្សនិកជនបានដឹងថាឋនាងតែងមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ តួយ៉ាងកាលពីថ្មីៗកន្លង ទៅសុខគា គឹមលាង បានចេញមុខប្ដេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ។

ទន្ទឹមគ្នានេះ នាដការីកញ្ញា សុខគា គឹមលាង បានចេញមកអះអាងថា នាងពិតជាសំណាងណាស់ដែលបានកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ។ កញ្ញា កូនអាន់ បានលើកឡើងថា ជម្រាបសួរបងប្អូនទាំងអស់គ្នាក្នុងស្រុកនឹងក្រៅស្រុកមាននឹក «អប្សរាទឹកកក» នេះដែរទេចា៎ ហើយនេះក៏ជាផេកផ្លូវការរបស់នាងខ្ញុំពិតប្រាកដផងដែរ។
កញ្ញា សុខគា គឹមលាង បានបញ្ជាក់ថា“សូមអរគុណថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋខ្មែរដែលបានគាំទ្រសិល្បៈវប្បធម៌ អរិយធម៌ ដ៏សម្បូរបែបដែលដូនតាខ្មែរយើងបានបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ នាងខ្ញុំពិតជាសំណាងដែលបានកើតជាកូនខ្មែរ និងចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ”។

ដោយឡែកគេចាំបានថា នាថការី សុខគា គឹមលាង កន្លងមកធ្លាប់បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកភ្ជាប់ពាក្យស្លោកមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។ គឹមលាង បន្តថា ព្រោះថាក្នុងនាមនាងខ្ញុំជាពលរដ្ឋខ្មែរម្នាក់កើតមកជាតិនេះសូមថ្វាយនូវការផ្សព្វផ្សាយនូវ វប្បធម៌អរិយធម៌ទាំងអស់ដែលជាកេរ្តិ៍មរតករបស់ដូនតាបានបន្សល់ពីសម័យបុរេប្រវត្តិមកម្លេះ។

គួរបញ្ជាក់ដែរថាកញ្ញា សុខគា គឹមលាង ហៅ កូនអាន់ កាលពីកន្លង នាងក៏ធ្លាប់ត្រូវបានទស្សនិកជនដឹងថានាងបានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាតនាអំឡុងឆ្នាំ២០១៨៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច