ជីវិតកម្សាន្ដ
ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun
មន្ត្រីជាន់ខ្ពស់នៃប៉ូលិសក្រុង Incheon ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យនៃការលេចធ្លាយព័ត៌មានស៊ើបអង្កេតអំពីសពអតីតតារាសម្តែង Lee Sun Gyun ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ដោយអង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចនៃប៉ូលីស Gyeonggi ភាគខាងត្បូង។
មន្ត្រីជាន់ខ្ពស់មួយរូបមានឈ្មោះហៅក្រៅថា A បច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីការលេចធ្លាយនៅរបាយការណ៍ស៊ើបអង្កេត ដែលបានដាក់ក្នុងអំឡុងការស៊ើបអង្កេតការប្រើប្រាស់គ្រឿងញៀនរបស់លោក Lee Sun Gyun កាលពីខែតុលាឆ្នាំមុន។ វាត្រូវបានបញ្ជាក់ថា A មិនមានទំនាក់ទំនងជាមួយអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៅពេលស៊ើបអង្កេតនោះទេ។
ទន្ទឹមនឹងការចាប់ខ្លួន A ប៉ូលិសបានធ្វើប្រតិបត្តិការស្រាវជ្រាវ និងរឹបអូសជាលើកទីពីរ របស់ភ្នាក់ងារប៉ូលីសក្រុង Incheon ។ កាលពីមុន ប៉ូលិស Southern Gyeonggi បានទទួលសំណើពីប៉ូលិសទីក្រុង Incheon ក្នុងខែមករាឆ្នាំនេះ ដោយស្នើឲ្យស៊ើបអង្កេតការលេចធ្លាយព័ត៌មានស៊ើបអង្កេតជុំវិញករណីរបស់ Lee Sun Gyun ។ ការស៊ើបអង្កេតពាក់ព័ន្ធនឹងភ្នាក់ងារខាងក្រៅ ត្រូវបានស្នើសុំដើម្បីធានាឲ្យមានភាពយុត្តិធម៌ និងតម្លាភាព។
យ៉ាងណាមិញ បន្ទាប់ពីចាប់ខ្លួនមន្រ្តីជាន់ខ្ពស់រូបនោះ A នឹងត្រូវបានផ្ទេរទៅកាន់ទីភ្នាក់ងារប៉ូលិស Southern Gyeonggi សម្រាប់ការស៊ើបអង្កេតលម្អិត អមដោយការវិភាគយ៉ាងម៉ត់ចត់នៃសម្ភារៈរឹបអូសទាំងអស់។ ជាពិសេសប៉ូលិសនឹងសួរចម្លើយពីការបែកធ្លាយនូវព័ត៌មានស៊ើបអង្កេតគ្រឿងញៀនរបស់តារាសម្ដែង Lee Sun Gyun ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលក់ស្ករតាំងម៉ែផ្លែឈើនៅ កូរ៉េខាងត្បូង ត្អូញគ្រប់គ្នាថា លែងមានអ្នកទិញដូចមុន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?