ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានចេញមកស្នើដល់មន្ត្រីចរាចរណ៍គួរតែប្រកាន់ភ្ជាប់នូវសុជីវធម៌ ក្រមសីលធម៌ ចំពោះប្រជាពលរដ្ឋខណៈដែលលោកលើកឡើងថា បើយើងធ្វើល្អជាគំរូនោះនឹងមានការលើកសរសើរជាមិនខាន។

ការលើកឡើងរបស់លោក ឃុំ ប៉ុណ្ណាដែត នេះស្របពេលដែលមានការស៊ែចែករំលែកខ្លឹមសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមក្នុងរូបភាពសរសើរ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យចំពោះការអនុវត្តិច្បាប់ចរាចរណ៍ដោយមានសីលធម៌ និងមានសុជីវធម៌ទៅកាន់ប្រជាពលរដ្ឋ។ លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងថា ពេលខ្លះតម្លៃរបស់យើង គឺស្ថិតលើទង្វើររបស់យើងដូចគ្នា បើយើងធ្វើល្អជាគំរូនោះនឹងមានការ លើកសរសើរ តែបើយើងធ្វើមិនល្អ ឬហួសតួនាទីកុំបន្ទោសគេថាចេះតែរិះគន់។
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បាននិយាយបន្តថា មានបងប្អូនចរាចរណ៍មួយចំនួនដែលខ្វះសីលធម៌សម្តីដូចមិនបានចូលសាលា(បើបានចូលសាលាមែននោះគាត់នឹងយល់ពីតួនាទីពិត សុជីវធម៌ មកកាន់ប្រជាពលរដ្ឋដោយក្រមសីលធម៌)។ សូមបញ្ជាក់តាម ក្រសួង និងស្ថាប័ននីមួយៗតែងតែមានបង្រៀនម៉ោងសីលធម៌ មិនថា ប៉ូលិស គ្រូបង្រៀន ពេទ្យ ឬផ្នែកច្បាប់..។ ល។

លោកបន្តទៀតថា ក្នុងនោះគឺត្រូវតែមានសុជីវធម៌ និងសីលធម៌ក្នុងការនិយាយស្តីមុននឹង លោក លោកស្រី ជេរ ប្រមាថ មើលងាយ ដល់ប្រជាពលរដ្ឋតូចតាច អស់លោកត្រូវដឹងថា ពួកគាត់ពិតជាមិនមានចំណេះជំនាញនោះទេ ទើបគាត់មកពឹងលើអស់លោក។ ដូច្នេះ ត្រូវចេះប្រើភាសាល្អៗជូនទៅពួកគាត់ដើម្បីបង្ហាញថា យើងជាអ្នកចេះពិតប្រាកដ ជៀសវាង ពួកគាត់លួចខ្សឹប ថាអស់លោកនិយាយមកដូចមនុស្សមិនដែលចូលសាលាទាំងដែលអស់លោកបានចូលសាលាពេញៗម៉ោងរួចហើយនោះ។

សូមបញ្ជាក់ដែរថា ការគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?