ជីវិតកម្សាន្ដ
អត់បានបែកគ្នាដូចការសង្ស័យទេ ពេលនេះ Nadech-Yaya ប្រាប់មូលហេតុត្រូវពន្យារថ្ងៃរៀបការមិនកំណត់
បន្ទាប់ពីមានការសង្ស័យលើគូស្នេហ៍តារាថៃ Nadech-Yaya ថាបែកគ្នា ជាពិសេសដំណឹងនៃការផ្អាកពិធីមង្គលការគ្មានកំណត់របស់ពួកគេទាំងពីរ បានធ្វើឲ្យមហាជនកាន់តែអន្ទះអន្ទែង និងដាក់ជាសំណួរថា តើពិតដូចពាក្យចាចាមអារ៉ាមដែលលេចឮឬយ៉ាងណា។
ថ្វីបើយ៉ាងនេះក្ដី កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤ នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់របស់ប៉ុស្តិ៍លេខ៣ គូស្នេហ៍ Nadech និងមិត្តស្រី Yaya ក៏បានបង្ហើបពីគម្រោងរៀបការបន្ថែមរបស់ខ្លួនផងដែរ។ គូស្នេហ៍នោះបាននិយាយថា ឥឡូវនេះគម្រោងរៀបការត្រូវបានពន្យារពេលដោយគ្មានកំណត់ជាថ្មីម្ដងទៀតនោះទេ។

ជាមួយគ្នានេះដែរ ក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបរបស់ Yaya ដែលបានមកស្វាគមន៍អ្នកគាំទ្រនៅកន្លែងឈរអបអរជាមួយ Nadech បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់របស់ប៉ុស្តិ៍លេខ៣ មុនពេលនាងនិយាយថា “ខ្ញុំនៅតែស្រលាញ់គាត់មិនប្រែប្រួលទៅណាឡើយ ដោយសារតែពេលនេះគាត់រវល់ច្រើនណាស់ ទាំងរឿងភាគ សម្ដែងរឿង ហត់រហូតរកពេលសម្រាកគ្មាននោះទេ”។
តារាសម្ដែងដ៏ល្បីរូបនេះ បានបន្ថែមព័ត៌មានដោយបញ្ជាក់ទៀតថា “អំឡុងពេលនេះខ្ញុំបានប្រឹងប្រែងធ្វើការងារ ពួកយើងកម្រមានឱកាសជួបគ្នាណាស់ ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានជួបអ្នកទាំងអស់គ្នា។ ទោះបីពួកយើងមិនសូវជិតស្និទ្ធក៏ដោយ ខ្ញុំនឹងមានឱកាសជួបអ្នកនៅក្នុងព្រឹត្តិការណ៍នេះ”។
បន្ទាប់ពីគូស្នេហ៍ស្រលាញ់គ្នាយូររឆ្នាំនេះបកស្រាយពីមូលហេតុរួចរាល់ អ្នកគាំទ្រជាច្រើនអាចស្មានដឹងហើយថា មូលហេតុដែលពិធីមង្គលការត្រូវពន្យារពេលមិនកំណត់ នេះអាចបណ្តាលមកពីកាលវិភាគតឹងតែងរបស់ម្នាក់ៗតែប៉ុណ្ណោះ ហើយពេលវេលានៅតែមិនសមស្រប ព្រោះការរៀបចំពិធីមង្គលការមានព័ត៌មានលម្អិតច្រើន។ គូស្នេហ៍នឹងត្រូវរង់ចាំអ្នកទាំងពីរមានពេលទំនេរដូចគ្នា ពេលនោះ ទើបប្រហែលជាបានឮដំណឹងល្អម្ដងទៀតសម្រាប់ពួកគេ។
យ៉ាងណាមិញកន្លងមកតារាប្រុស Nadech ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ពីពិធីរៀបការម្ដងជា២ដងរួចមកហើយថា លោកនឹងពន្យារពេលរហូតចាំស្ថានការណ៍ល្អប្រសើរ ឬពេលវេលាធូររលុងរៀងៗខ្លួនសិន។ ជាពិសេសលោកចង់មានពេលអង្គុយរើសអ្វីគ្រប់យ៉ាង ចំណាយពេលជាមួយ Yaya ដើម្បីបានរើសឈុតដែលខ្លួនពេញចិត្តស្រលាញ់។នៅពេលដែលរៀបការ ពួកគេនឹងមានអារម្មណ៍សោកស្ដាយជាមួយពិធីដ៏ល្អនេះឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេ MU ថៃ ប្ដឹងចោទប្រកាន់៤ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការចេញដីកាចាប់ខ្លួន

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច