ជីវិតកម្សាន្ដ
ជូរី ល្អហួស សុំការលើកទឹកចិត្តពីមហាជន ខណៈត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិ ថ្ងៃស្អែក
យុវតី ជូរី ល្អហួស ម្ចាស់មកុដ Miss Preteen International Cambodia 2023 ស្របពេលដែលត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នាងបានស្នើរសុំការលើកទឹកចិត្តពីមហាជន និងអ្នកគាំទ្រ។ ក្នុងនោះ ល្អហួស ក៏ធ្លាប់ប្រកាសឆន្ទៈដោយប្ដេជ្ញាដណ្ដើមជ័យជំនះមកជូនប្រជាជនកម្ពុជាផងដែរ។

សម្រាប់ការចេញទៅប្រកួតតំណាងឲ្យកម្ពុជានេះ ល្អហួស បានត្រៀមខ្លួនជាស្រេចជាមួយការខិតខំប្រឹង នឹងហ្វឹកហាត់យ៉ាងខ្លាំងក្នុងការពង្រឹងសមត្ថភាពបន្ថែមដើម្បីចេញទៅដណ្ដើមយកជ័យជំនះនៅក្នុងការប្រកួតលើឆាកអន្តរជាតិ។ អ្វីដែលចាប់អារម្មណ៍ថែមទៀត ជូរី ល្អហួស ក៏បានត្រៀមនាំរបាំអប្សរារបស់ដូនតាខ្មែរយកទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។
ជាមួយគ្នានេះដែរម្ចាស់មកុដ Miss Preteen International Cambodia 2023 រូបនេះបានលើកឡើងថា «ថ្ងៃស្អែកនេះ នាងខ្ញុំត្រូវចាកចេញពីមាតុភូមិយើងហើយទៅប្រកួតបវរកញ្ញាវ័យក្មេងនៅឯប្រទេសថៃ ពុកម៉ែបងប្អូនមានពាក្យជូនពរ ល្អហួស ទេ។ ជួបជុំគ្នាម៉ោង ៩ព្រឹកនៅព្រលានយន្តហោះទាំងអស់គ្នាណា»។

ប្រាកដណាស់ ម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ ជូរី ល្អហួស ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដMiss Preteen International Cambodia 2023។

កន្លងមកគេចាំបានថា ល្អហួស ក៏បានប្រកាសប្តេជ្ញាយកជ័យជំនះលើឆាកអន្តរជាតិដើម្បីមកជូនប្រទេស កម្ពុជាដោយភាពជឿជាក់។ ម្ចាស់មកុដរូបនេះ បានបញ្ជាក់ថា នាងនឹងខិតខំដុះ ខាត់ទាំងសមត្ថភាព និងចំណេះដឹងដើម្បីតំណាងប្រទេសទៅប្រកួតនៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច