Connect with us

ជីវិតកម្សាន្ដ

Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

បានផុស

នៅ

នៅថ្ងៃទី ២៧ ខែមីនា នេះ មានសេចក្តីរាយការណ៍ថា Ahreum អតីតសមាជិកក្រុមចម្រៀងស្រី T-ara ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានប៉ុនប៉ងធ្វើអត្តឃាតកាលពីព្រឹកព្រលឹមព្រមទាំងបង្ហោះនូវស្ទូរី លាក្រុមគ្រួសារនិងអ្នកគាំទ្ររបស់នាង

Ahreum ដែលធ្លាប់ជាផ្នែកមួយរបស់ T-ara ពីខែកក្កដា ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ចាប់តាំងពីពេលនោះមក បានប្រើជីវិតជាតារាចម្រៀងឯករាជ្យម្នាក់។ ក្នុងឆ្នាំ ២០១៩ នាងបានរៀបការជាមួយអ្នកជំនួញវ័យចំណាស់ ហើយបានក្លាយជាម្តាយបង្កើតបានកូនប្រុសពីរនាក់។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់នាងនាពេលថ្មីៗនេះនៅលើ រវាងអាពាហ៍ពិពាហ៍ និងការលែងលះ បានបង្ហាញភាពតានតឹងនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍របស់នាង។

កាលពីខែធ្នូឆ្នាំមុន Ahreum បានប្រកាសជាសាធារណៈអំពីការសម្រេចចិត្តលែងលះប្តី ដោយបង្ហាញពីចេតនាចង់រៀបការជាមួយមិត្តប្រុសបច្ចុប្បន្នរបស់នាង ដែលជាអ្នកនិពន្ធរឿងដែលគេស្គាល់ បន្ទាប់ពីដំណើរការលែងលះបានបញ្ចប់។ ស្ថានការណ៍កាន់តែតានតឹងនៅពេលដែល Ahreum ធ្វើការចោទប្រកាន់ពីបទរំលោភបំពានដោយអតីតស្វាមីរបស់នាង ដោយបង្ហាញរូបភាពដ៏ក្រៀមក្រំនៃស្នាមជាំនៅលើដងខ្លួនរបស់កូនៗជាភស្តុតាង។

នៅថ្ងៃទី ២៥ ខែមីនា អតីតសមាជិកក្រុម T-ara រូបនេះ បានលាតត្រដាងបន្ថែមទៀតអំពីករណីនៃអំពើហឹង្សាក្នុងគ្រួសារ ដោយចែករំលែករូបថតនៃមុខរបស់នាង ដែលមានស្លាកស្នាមខណៈកំពុងស្លៀកពាក់រហែក។

ក្រោយមក ស្រាប់តែនាងបង្ហោះស្ទូរីប្រាប់ថា​ លាហើយ ក្នុងន័យប៉ុនប៉ងធ្វើអត្តឃាតតែអាចមិនបានសម្រេច​ ទើបត្រូវក្រុមគ្រួសារនិងអ្នកចាត់ការបញ្ចូននាងទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ ការប៉ងធ្វើអត្ថឃាតរបស់នាងបានធ្វើឲ្យមានការព្រួយបារម្ភបន្ថែមទៀតដល់ការតស៊ូដែលកំពុងបន្តរបស់ Ahreum ហើយបានជំរុញឲ្យមានការគាំទ្រខ្លាំងឡើង និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ខែមីនា Cha Eun Woo ជាប់លេខ១ ជាតារាប្រុសមានមុខលើយីហោល្បីៗច្រើនជាង Taeyeon និង Jennie

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម