ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ចេញមុខអំពាវនាវឲ្យបញ្ឈប់ការជួញដូរ និងបរិភោគសាច់សុនខ
តារាចម្រៀងសំនៀងមនោសញ្ចេតនាអ្នកនាង ពេជ្រ សូលីកា កាលពីថ្មីៗកន្លងនេះបានចេញមុខអំពាវនាវឲ្យមហាជន និងអ្នកគាំទ្រមានការរួមគ្នាដើម្បីបញ្ឈប់ការជួញដូរ និងការបរិភោគសាច់សុនខ (ឆ្កែ)ដោយនាងយល់ថា ឆ្កែជាសត្វស្មោះត្រង់ និងស្រលាញ់ការពារម្ចាស់ណាស់។

អ្នកមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា បានបង្ហោះខ្លឹមសារថា «ចូលរួមបញ្ឈប់ការបរិភោគសាច់សុនខ និងជួញដូរ…។ នាងបន្តថា មានលុយចង់ហូបអី្វក៏ហូបចុះ បើឃ្លានហូបណាស់ហូបស្ងាត់ៗទៅប្រកាច់ផុសធ្វើអី?
ហើយបើជៀសបាន ជៀសទៅ»។ ជាមួយគ្នានេះ ក៏មានលើកឡើងដែរថា «ខ្ញុំនិយាយមែន បើមនុស្សប្រុសហូបសាច់អស់នឹងមិនសូវអីទេបើមនុស្សស្រីហូបដូចពិបាកមើលណាស់និយាយនេះមិនមែនគាំទ្រហើយហូបសាច់សុនខទេ»។
តាមការកត់សម្គាល់ នេះមិនមែនទើបតែតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ម្នាក់នោះទេដែលស្រលាញ់សត្វសុនខ និងអំពាវនាវឲ្យបញ្ឈប់ការបរិភោគសាច់ពោល គឺកន្លងមកមានតារាប្រុស-ស្រីមួយចំនួនទៀតក៏បានចេញមុខអំពាវនាវយ៉ាងទទូចដល់មហាជនគ្រប់ស្រទាប់វ័យដែលចូលចិត្តបរិភោគសាច់ឆ្កែឲ្យបញ្ឈប់ទាំងអស់គ្នា។

ដោយឡែកសូមរម្លឹកដែរថា កាលពីថ្មីៗនេះកំពូលតារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី ក៏បានចេញមុខអំពាវនាវឲ្យមហាជន និងអ្នកគាំទ្រមានការរួមគ្នាដើម្បីបញ្ឈប់ការជួញដូរ និងការបរិភោគសាច់សុនខ(ឆ្កែ) ខណៈនាងយល់ថាឆ្កែជាសត្វស្មោះត្រង់ និងស្រលាញ់ការពារម្ចាស់។

ជាការកត់សម្គាល់កាលពីថ្មីៗកន្លងទៅគឺ នៅបណ្តាញសង្គមមានការស៊ែរចែករំលែកវីដេអូខ្លីមួយដោយបង្ហាញពីនារីខ្មែរម្នាក់ដែលធ្វើការងារនៅប្រទេសកូរ៉េបានមកលេងស្រុកកំណើតហើយគ្រានោះក៏ត្រូវបានក្រុមគ្រួសារទិញសាច់ខាងលើមកចំអិនធ្វើជាម្ហូប។វីដអូនោះក៏ត្រូវបានមហាជនមួយចំនួននាំគ្នារិះគន់ថានាងមិនគួរបរិភោគសាច់ប្រភេទនេះទេ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?