Connect with us

ជីវិតកម្សាន្ដ

IU ប្រាប់ថា នាងជាស្ដេចញ៉ាំយឺត ហើយទំពាអាហារមួយៗ ប្រហែល ១៥០ដងទើបលេបចូលពោះ

បានផុស

នៅ

ក្នុងពេលដែលមនុស្សភាគច្រើនមានទម្លាប់នៃការញ៉ាំរបស់ពួកគេ អ្នកខ្លះគឺចម្លែកជាងអ្នកដទៃ ប៉ុន្តែងាកទៅតារាកូរ៉េ IU ជាក្រុមចុងក្រោយដែលមានទម្លាប់ទទួលទានអាហាររាប់ចំនួនដង ដែលនាងទំពាម្ដងៗ នេះបើយោងតាមប្រភពពី Allkpop បានបញ្ចាក់យ៉ាងដូច្នោះ។

តារា​ចម្រៀង​វ័យ ៣០ ឆ្នាំ​រូប​នេះ​ ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​​របស់​ប៉ុស្តិ៍ YouTube BDNS ដោយនាងបាន​បង្ហាញ​ថា​ ទំពារ​អាហារម្ដងៗ​ប្រហែល ១៥០ ដង នៅពេល​កំពុង​ញ៉ាំ​អាហារ។ IU បាននិយាយថា “ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​លេប​បាន​ទេ ខ្ញុំ​នឹង​បន្ត​ទំពា​វា​ពីរបី​ដង​ជា​មុន​សិន។ ខ្ញុំ​ចូល​ចិត្ត​ទម្លាប់​នេះ ហើយ​ខ្ញុំ​ចូល​ចិត្ត​ពេញ​ចិត្ត​នឹង​រសជាតិ​អាហារ​មុន​ពេល​ខ្ញុំ​លេប​វាចូលពោះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលទៅជួបពេទ្យធ្មេញ នាងត្រូវបានគេណែនាំឲ្យកាត់បន្ថយចំនួនដងដែលនាងទំពារអាហារ ព្រោះថាវាមានផលប៉ះពាល់អវិជ្ជមានលើធ្មេញ។ ជាពិសេសទៀតដែរ ដោយសារតែទម្លាប់ទទួលទានអាហាររបស់នាងបានធ្វើឲ្យធ្មេញសឹករិចរិលកាន់តែខ្លាំង។

ថ្វីបើយ៉ាងណាក៏ដោយ ទម្លាប់នៃការញ៉ាំអាហារពិសេសរបស់នាងបានធ្វើឲ្យមានការពិភាក្សាលើអ៊ីនធឺណិត ដោយអ្នកលេងអ៊ីនធឺណិតមួយចំនួនបា ទាយថា នាងប្រហែលជាទម្លាប់នៃការញ៉ាំអាហារយឺតពេក។ អ្នក​គាំទ្រ​របស់ IU ក៏​បាន​ជំរុញ​ឲ្យនាង​មានទម្លាប់មួយគឺប្រើចំនួន​ដង​ដែល​នាង​ទំពារ​អាហារ​ឲ្យសមល្មមបានហើយ។

តារា​រូប​នេះ​ក៏​បាន​ប្រាប់​ថា នាង​ចូល​ចិត្ត​បញ្ជា​ទិញ ហើយម្ហូបដែលនាងចូលចិត្តជាងគេគឺ Tangsuyuk ដែលជាសាច់ជ្រូកផ្អែម និងជូររបស់កូរ៉េ។ ដោយសារម្ហូបនេះត្រូវបានគេដឹងថាមានកំដៅខ្លាំង នាងចៀសវាងវានៅពេលរៀបចំសម្រាប់ការប្រគំតន្ត្រី ហើយនឹងមានបបរញឹកញាប់ជាង។

សូមជម្រាបជូនថា IU គ្រោងនឹងសម្តែងនៅកីឡដ្ឋាន Singapore Indoor Stadium នៅថ្ងៃទី ២០ និង ២១ ខែមេសា ស្របពេលដែលសំបុត្រត្រូវបានលក់អស់ក្នុងរយៈពេលបីម៉ោង បន្ទាប់ពីការចេញផ្សាយ ដែលនេះគឺជាសក្ខីភាពនៃប្រជាប្រិយភាពរបស់នាងនៅក្នុងប្រទេសសិង្ហបុរីផងដែរ៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម