ជីវិតកម្សាន្ដ
លោក សុះ ម៉ាច សង្ឃឹមប្រធានសមាគមអាណត្តិថ្មីរួមគ្នាជាប្រយោជន៍ដល់សង្គមជាតិ និងសិល្បៈ
លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ គឺបានដាក់ក្តីសង្ឃឹមថា ប្រធានសមាគមអាណត្តិថ្មីចេះស្រឡាញ់យកអាសាគ្នាដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងសិល្បៈ។ ការលើកឡើងរបស់លោក សុះ ម៉ាច នេះ ខណៈការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិ៧ នឹងប្រព្រឹត្តទៅនៅខែឧសភា ខាងមុខនេះ។

តារាចម្រៀងលោក សុះ ម៉ាច បានឲ្យដឹងថា ជម្រាបសួរ វីរសិល្បករ វីរសិល្បការិនី រៀមច្បងសិល្បករសិល្បការិនី មិត្តសិល្បករ សិល្បការិនី បងប្អូនសិល្បករ សិល្បការិនី ជាទីគោរពស្រឡាញ់រាប់អាន។ តើបានត្រៀមខ្លួនហើយ ឬនៅសម្រាប់បេក្ខភាពប្រធានសមាគមសិល្បករខ្មែរ និងការចូលរួមបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ក្រោយចូលឆ្នាំប្រពៃណីខ្មែរយើ?
លោក សុះ ម៉ាច បញ្ជាក់ថា “ខ្ញុំនឹងចូលរួមក្នុងនាមជាគណៈកម្មការតាមការអញ្ជើញពីសំណាក់សមាគមសិល្បករខ្មែរខ្ញុំនៅតែសង្ឃឹមនឹងជឿជាក់ថាប្រធានចាស់ ឬថ្មី (មានធនធាន ឬមិនមានធនធាន ក្នុងអាណត្តិខ្ញុំ ខ្ញុំគ្មានទេការឧបត្ថម្ភធំដំ តែសប្បុរសជនគ្រប់ស្រទាប់ វណ្ណៈជួយជ្រោមជ្រែងខ្ញុំៗដឹកនាំសមាគមរហូតដល់ចប់អាណត្តិ)”។
តារាជើងចាស់លោក សុះ ម៉ាច បានបន្តទៀតថា «តាមការសង្កេតខ្ញុំឃើញថា ពួកគាត់សុទ្ធតែជាមនុស្សមានបេះដូងមនសិការស្រឡាញ់សិល្បៈវប្បធម៌ជាតិលើកស្ទួយយកអាសាអ្នកសិល្បៈដូចគ្នាមានពេលវេលាចុះផ្ទាល់នូវពេលបងប្អូនសិល្បៈយើងមានបញ្ហាទុក្ខលំបាក ឈឺថ្កាត់ ដោយមិនទុកឲ្យពួកគាត់នៅឯកាឡើយជាពិសេសការបង្រួបបង្រួមអ្នកសិល្បៈឲ្យចេះស្រឡាញ់យកអាសាគ្នា ធ្វើអ្វីជាប្រយោជន៍ដល់សង្គមជាតិ និងសិល្បៈ»។

ជាមួយគ្នានេះ តារាចម្រៀងលោក សុះ ម៉ាច ក៏បានប្រកាសចំពោះការរីករាយស្វាគមន៍ទុកជាមុនចំពោះប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីដែលគ្រោង និងបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះផងដែរ៕
អត្ថបទៈ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?