ជីវិតកម្សាន្ដ
តារាហុងកុង Sun Xing រស់នៅទាំងវេទនា ក្រោយការចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន
ដោយមិនមានប្រាក់ចំណូលពីការផ្តល់ជូនពីខ្សែភាពយន្ត ចាប់តាំងពីការចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនក្នុងឆ្នាំ ២០១១ តារាសម្តែង Sun Xing ពេលខ្លះត្រូវចិញ្ចឹមបីបាច់ថែរក្សា និងប្រឈមមុខនឹងភាពអស់សង្ឃឹមជាញឹកញាប់។
យោងតាម HK01 បានបញ្ចាក់ថា តារាសម្ដែងប្រុសរូបនេះ បានបាត់មុខពីក្រសែភ្នែកសាធារណៈជាច្រើនឆ្នាំ ប៉ុន្តែនាពេលថ្មីៗនេះ លោកស្រាប់តែលេចមុខជាថ្មីក្នុងកម្មវិធីទូរទស្សន៍មួយ ដែលរៀបចំដោយតារាសម្តែងស្រី Dee Hsu ។ ក្នុងវ័យ៦១ឆ្នាំ គាត់បាននិយាយថា គាត់បានចូលធ្វើការជាអ្នកបើកបរ ហើយក៏បានចាប់ផ្តើមស្វែងរកអាជីពថ្មីជាឌីជេផងដែរ។

ទោះបីជាលោកបានជួបប្រទះបញ្ហាជាច្រើន ទាំងផ្លូវចិត្ត និងហិរញ្ញវត្ថុក៏ដោយ ក៏លោក Sun Xing ត្រូវបានគេនិយាយថា នឹងបន្តបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ស្រស់សង្ហាដូចអំឡុងពេលកេរ្តីឈ្មោះល្បីល្បាញខ្លាំង។ ក្រឡេកមើលពេលវេលាបន្ទាប់ពីការចាប់ខ្លួនការប្រើប្រាស់គ្រឿងញៀនឆ្នាំ ២០១១ តារាសម្ដែងរូបនេះ បានរៀបរាប់ពីបទពិសោធន៍ មួយខែនៃការរស់នៅជាមួយសេចក្តីស្លាប់ ដែលបណ្តាលឲ្យមានការបែកបាក់ផ្លូវចិត្ត និងគំនិតចង់ធ្វើអត្តឃាត។
យ៉ាងណាក៏ដោយ គាត់បានរកឃើញវានៅក្នុងខ្លួនគាត់ដើម្បីលើកទឹកចិត្តខ្លួនឯង ហើយងើបឡើងវិញដោយគ្មានជំនួយពីខាងក្រៅ។ លោកបានកត់សម្គាល់ថា “នៅពេលដែលមានមនុស្សច្រើនពឹងលើអ្នក ការរៀនលើកទឹកចិត្តខ្លួនឯងក្លាយជាកត្តាចាំបាច់”។
សូមជម្រាបជូនថា Sun Xing បានចូលប្រឡូកក្នុងវិស័យសិល្បៈ បន្ទាប់ពីឪពុកzជួបឧបទ្ទវហេតុ និងបាត់បង់សមត្ថភាពការងារ ជាហេតុធ្វើឲ្យគ្រួសារជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ តារាសម្តែងរូបនេះ ទទួលបានការសាទរចំពោះការសម្តែងរបស់គាត់នៅក្នុងរឿង “The Heaven Sword and Dragon Saber” “Butterfly Lovers” “Hua Mulan” និងរឿង “The Return of the Condor Heroes” របស់តៃវ៉ាន់ លោកទទួលបានអ្នកគាំទ្រស្រីយ៉ាងច្រើនដោយសារតែរូបរាងដ៏សង្ហា។
ក្រោមក បន្ទាប់ពីការចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន Sun Xing បានធ្វើសន្និសីទសារព័ត៌មានមួយនៅតៃវ៉ាន់ ដែលគាត់បានសារភាពចំពោះបទល្មើសរបស់គាត់។ ភាពចម្រូងចម្រាសនេះបានប្រែក្លាយតារាសម្តែងដែលធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះទៅជាតួឯកក្នុងឧស្សាហកម្មកម្សាន្ត ដោយធ្វើឲ្យគាត់បាត់បង់ឱកាស ហើយក៏ជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសទាក់ទងនឹងរឿងក្រៅអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០០៥ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ