ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ថា បទ“ឆ្នាំនឹងសប្បាយខ្លាំង” មិនមែនជាបទបែបប្រពៃណីទេ ជាបទចង្វាក់បែបទំនើប
កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរី មន្ត បានអះអាងទៅកាន់អ្នកគាំទ្រថាសម្រាប់បទ”ឆ្នាំនឹងសប្បាយខ្លាំង” បទនេះពុំមែនជា បទបែបប្រពៃណីទេគឺជា បទបែបសប្បាយៗចង្វាក់បែបទំនើបខណៈក្នុងMVមានផ្សារភ្ជាប់ជាមួយនឹងក្អមខ្មែរ និងកាំភ្លើងជ័របាញ់ទឹក។

តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា លោកសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍ MV បទ “ឆ្នាំនឹងសប្បាយខ្លាំង” បទនេះមិនមែនជាបទបែបប្រពៃណីទេគឺជា បទបែបសប្បាយៗចង្វាក់បែបទំនើបតាមសម័យកាលទំនើបហើយមួយវិញទៀតយើងបានផ្សារភ្ជាប់ជាមួយនឹងក្អមខ្មែរ និងកាំភ្លើងជ័ររបស់ក្មេងៗលេងមានប្រភពមកពីអឺរ៉ុបដែលមានលក់ពាសពេញពិភពលោកហើយ។
លោកបានបន្តថា «យើងក៏បានច្នៃដាក់អក្សរអង់គ្លេសថា “I love Cambodia” និងអក្សរខ្មែរថា “ខ្ញុំស្រលាញ់កម្ពុជា” នៅលើកាំភ្លើងផងដែរ សង្ឃឹមថាបងប្អូននឹងរីករាយរាំលេងនាពេលចូលឆ្នាំថ្មីខាងមុខនេះ ហើយខ្ញុំបាទ ក៏មានបទចម្រៀងលក្ខណៈប្រពៃណីជាច្រើនបទទៀតដែលត្រៀមចេញផងដែរ»។

ស្របពេលជាមួយការលើកឡើងខាងពីលោក ខេមរៈ សិរីមន្ត ក៏មានការលើកឡើងថា សប្បាយសប្បាយទៅ លោកឧកញ៉ា (ប្រពៃណីខ្មែរ គឺបាត់បង់បន្តិចៗទៅហើយ) អ្វីដែលជាអត្តសញ្ញាណរបស់ខ្លួន របស់ប្រទេសមិននាំគ្នាថែរក្សាទេ ដល់ពេលបាត់បង់ចាប់ផ្តើមស្រែកថាគេយកៗ។ គួរធ្វើអ្វីជាប្រយោជន៍រួមខ្លះផងកុំគិតតែប្រយោជន៍ខ្លួនយើង។ ទទួលថាបទនេះវាសប្បាយ តែរូបកាយវិកាយធ្វើឲ្យទស្សនៈប្រជាជនវាយតម្លៃហើយ។

ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិទៀតថា «បងឧកញ៉ា ជួយកែ Video ដាក់លេងល្បែងប្រពៃណីជាតិខ្មែរវិញទៅដើម្បីជួយផ្សព្វផ្សាយពីវប្បធម៌មហាសង្ក្រាន្តខ្មែរ។ ប៉ុន្មានថ្ងៃមុនរដ្ឋាភិបាល ហាមឃាត់ការលេងបាញ់ទឹកគប់ទឹកហើយក៏ឃើញមានចាប់ក្មេងៗជាច្រើនអប់រំដែរឥទ្ធិពលបងឧកញ៉ាល្បីក៏ជាផ្នែកមួយក្នុងចំណោមនោះដែរ។ សូមទោស នឹងសូមការអធ្យាស្រ័យផងបើមានខុសទាស់ បើបទបងឧកញ៉ាច្រើនកន្រ្ទឹម គឺមហាពីរោះណាស់»៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ