ជីវិតកម្សាន្ដ
Han So Hee វិលមកវិញ ថ្វីបើនៅតែរងចម្រូងចម្រាសស្នេហាត្រីកោណ
តារាសម្ដែង Han So Hee បានស្ងប់ស្ងាត់ពីបណ្ដាញសង្គមមួយរយៈធំ ដោយសាររឿងស្នេហាត្រីកោណជាមួយមិត្តប្រុស Ryu Jun Yeol ដែលទើបតែប្រកាសពីទំនាក់ទំនងបែកបាក់ជាមួយអតីតមិត្តស្រី Hyeri រហូតក្លាយជាប្រធានបទក្តៅដល់ថ្នាក់នាងសម្រេចចិត្តបង្កើតគណនី Instagram ឯកជនមួយ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៧ ខែមីនា Han So Hee បានវិលត្រលប់សារជាថ្មីដោយរូបនាងបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញ SNS ក្នុងឈុតចោមពុងបញ្ចេញកាយវិការស្រស់ស្រាយ និងទឹកមុខប្លែកទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន។
លើសពីនេះទៀត តារាសម្ដែងស្រីកូរ៉េខាងត្បូងរូបនេះបានបញ្ចេញកាយវិការរស់រវើក ក្នុងរូបថតស-ខ្មៅ ពាក់រងាគ្របក្បាល បង្ហាញពីភាពទាក់ទាញពីធម្មជាតិ និងបង្ហាញពីទម្រង់មុខដ៏ស្រស់សោភាដែលមហាជននិងអ្នកគាំទ្រខកខានឃើញទឹកមុខរបស់នាងជាយូរមកហើយ។
អ្នកគាំទ្របានសម្ដែងអារម្មណ៍រំភើបរីករាយជាពន់ពេកក្នុងការវិលត្រឡប់មកកាន់ SNS បន្ទាប់ពីបាត់មុខជាយូរមកហើយ។ ក្នុងនោះមានមតិជាច្រើនបញ្ចេញខុសៗគ្នាថា ពួកគេពិតជារីករាយណាស់ដែលបានឃើញនាងវិលត្រលប់មកវិញហើយការវិលមកម្ដងនេះជារឿងអស្ចារ្យបំផុតនៃអាជីពសំខាន់របស់នាង។ ពួកគេក៏សង្ឃឹមថា So Hee អាចរីករាយនិងបំភ្លេចពីភាពចម្រូងចម្រាសកំពុងតែកើតឡើងផងដែរ ។
យ៉ាងណាមិញ តារាសម្ដែង Han So Hee ប្រឈមមុខនឹងភាពចម្រូងចម្រាសក្នុងដំណើរការនៃការទទួលស្គាល់ទំនាក់ទំនងរបស់នាងជាមួយតារាសម្តែង Ryu Jun Yeol ។ មួយថ្ងៃបន្ទាប់ពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនង បានកើតឡើងនៅថ្ងៃទី ១៦ នាងបានសារភាពថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាដែលនាំឲ្យមានការជាប់ទាក់ទងជាមួយអតីតមិត្តស្រីរបស់ Ryu Jun Yeol គឺ Hye Ri និងពាក្យចចាមអារ៉ាមនៃ ទំនាក់ទំនងលួចលាក់ ។ ជាការឆ្លើយតប Han So Hee បានបង្ហោះនៅលើប្លក់ផ្ទាល់ខ្លួនរបស់នាង ដោយសុំឲ្យមនុស្សកុំប្រើពាក្យថាយករបស់គេ ដោយនិយាយថាពួកគេជិតស្និទ្ធកាលពីដើមឆ្នាំនេះ បន្ទាប់ពីការបែកបាក់របស់ Ryu Jun Yeol ជាមួយ Hye Ri ។
ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសនៅតែបន្តកើតមាន ដែលជំរុញឲ្យនាងបង្ខំចិត្តលុបការបង្ហោះទាំងអស់នៅលើប្លក់ផ្ទាល់ខ្លួន ហើយនៅថ្ងៃទី១៨ ប្រកាសតាមរយៈភ្នាក់ងាររបស់នាងថា So Hee នឹងប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងអ្នកដែលសរសេរមាតិកាតាមអ៊ីនធឺណិតព្យាបាទ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ជាប់លេខ៣ មានបុរសរៀបការជាមួយស្រ្តី កូរ៉េខាងត្បូងច្រើនបំផុត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក