ជីវិតកម្សាន្ដ
ឡានមួយគ្រឿងដែល Lisa បើកខ្លួនឯង តម្លៃស្មើនឹងផ្ទះរាប់សិបខ្នង
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ គឺជាថ្ងៃខួបកំណើតគម្រប់ ២៧ឆ្នាំរបស់ Lisa សមាជិកក្រុម BLACKPINK ក្នុងនៅនាងបាននាំអ្នកគាំទ្រតាមរយៈការថតវីដេអូឃ្លិបឲ្យអ្នកទស្សនាបានឃើញពីទិដ្ធភាពខាងក្នុង នៃក្រុមហ៊ុនដែលទើបបង្កើតថ្មីក្រោមស្លាក LLOUD ព្រមទាំងរថយន្តទំនើបផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺជារថយន្ត Mercedes Benz AMG G 63 ដែលនាងបើកដោយផ្ទាល់ជាប្រភេទម៉ូដែល Off-Road ពេញនិយមចមពោះអ្នកមានទ្រព្យច្រើននិយមប្រើ។ ស្លាកសញ្ញាខាងមុខរថយន្ត បានតុបតែងខាងក្នុងដែលមានពណ៌លឿងមាស ក្នុងនោះ Lisa បានជ្រើសរើសឈុតតុបតែងពី MANSORY ដែលជាម៉ាកល្បីលើពិភពលោកដែលគេច្រើនតែពេញនិយមសម្រាប់ការតុបតែងរថយន្តទំនើបៗដូចជា Ferrari, Lamborghini និង Bentley ។
ក្រៅពីមានភាពស្រស់ស្អាត និងភាពទាក់ទាញនៃឡានទំនើបនោះ ចំនុចពិសេសមួយទៀតរបស់ Mercedes Benz AMG G 63 Lisa គឺតម្លៃដ៏ថ្លៃរបស់វា។ តម្លៃរថយន្តនេះមិនរាប់បញ្ចូលការតុបតែងនឹងមានតម្លៃ ៦៤១,០៥២.១៣ ដុល្លារ ដែលតម្លៃនេះស្មើនឹងផ្ទះវីឡារាប់សិបខ្នង។
យ៉ាងណាក្ដី បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានដឹងពីតម្លៃមហាសាលនេះរួចមក ម្នាក់ៗបានស្ងើចសរសើរពីភាពសក្តិសមដែលសមាជិកក្រុម BLACKPINK រូបនេះកំពុងមានបាន។ ជាពិសេសវាក៏មិនមែនជារឿងចម្លែក ដែលនាងហ៊ានប្រើឡានថ្លៃបែបនេះក្នុងជីវិតឯកជន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចាត់ទុកទ្រព្យសម្បត្តិរបស់នាងប្រៀបដូចជាសេដ្ធីមួយរូប៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្លៀកឈុតពណ៌ស្វាយដូចគ្នា Jisoo និង Dilraba ត្រូវគេប្រៀបធៀបសម្រស់គ្នា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត