Connect with us

ជីវិតកម្សាន្ដ

ក្រោយដឹងខ្លួនឡើងវិញ Ahreum ឮដំណឹងថា គូដណ្តឹងជំរិតទារប្រាក់ពីអ្នកគាំទ្រ

បានផុស

នៅ

យោងតាមរបាយការណ៍ នៅក្នុងថ្ងៃទី ២៨ ខែមីនា Ahreum អតីតសមាជិកក្រុម T-ara បានដឹងខ្លួនឡើងវិញហើយបន្ទាប់ពីសន្លប់ដោយសារតែការប៉ុនប៉ងធ្វើអត្តឃាត។ ប៉ុន្តែនាងបែរជាទទួលដំណឹងថា​ គូដណ្ដឹងដែលប្រុងនឹងរៀបការ បែររងការចោទប្រកាន់ថាជំរិតទារប្រាក់ពីអ្នកគាំទ្រទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងនេះក្ដី អតីត​តារា​ចម្រៀង​រូប​នេះ​បាន​បញ្ចេញ​មតិ​ខាង​ក្រោម​លើ​វីដេអូ​បង្ហោះ​ដោយ YouTuber ល្បី​ឈ្មោះ Lee Jin Ho ដោយ​សរសេរ​ថា “ខ្ញុំ​ចាប់​ផ្ដើម​ប្ដឹង​ពី​ការ​រំលោភ​បំពាន​លើ​កុមារ វា​គួរ​ឲ្យចាប់​អារម្មណ៍​ណាស់ ដែល​នេះ​ជា​រឿង​ដំបូង​ដែល​ខ្ញុំ​ឃើញ​ពេល​ដឹង​ខ្លួន​ឡើង​វិញ ខ្ញុំ​នឹង​ប្តឹង អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត”។

នៅក្នុងវីដេអូ Lee Jin Ho អះអាងថា គូដណ្តឹងរបស់ Ahreum ប៉ុនប៉ងជំរិតទារប្រាក់ពីមហាជន និងអ្នកគាំទ្ររបស់នាង។ ទោះបីជា Ahreum ធ្លាប់បានអះអាងថា នាងត្រូវបានជនបោកប្រាស់លួចចូលក៏ដោយ ក៏ Lee Jin Ho បានចោទប្រកាន់ថា គូដណ្តឹងរបស់ Ahreum បានប្រាប់អ្នកតាមដានរបស់ពួកគេថា ពួកគេត្រូវការប្រាក់សម្រាប់ការវះកាត់ ខណៈដែលនាងមានផ្ទៃពោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ YouTuber បានចោទប្រកាន់បន្ថែមទៀតថា គូដណ្តឹងរបស់ Ahreum បានសារភាពថាបានសុំលុយអ្នកគាំទ្រពិតមែន។

ដូចដែលបានរាយការណ៍ពីមុន Ahreum បានចែករំលែកព័ត៌មានលម្អិតនៃការរំលោភបំពានដែលនាងនិងកូនរបស់នាងបានរងទុក្ខនៅក្នុងដៃរបស់អតីតស្វាមី ដើម្បីចោទប្រកាន់ថាប៉ុនប៉ងយកជីវិតរបស់នាងនៅថ្ងៃណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ នាពេលនេះគ្រាន់តែជាព័ត៌មានពី YouTuber ម្នាក់ប៉ុណ្ណោះ។ ចំពោះរឿងរ៉ាបពិតប្រាកដនឹងទៅជាយ៉ាងណាបន្តទស្សនិកជនមានតែរង់ចាំតាមដានបន្តតែប៉ុណ្ណោះ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី ២៧ ខែមីនា នេះ មានសេចក្តីរាយការណ៍ថា Ahreum អតីតសមាជិកក្រុមចម្រៀងស្រី T-ara ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានប៉ុនប៉ងធ្វើអត្តឃាតកាលពីព្រឹកព្រលឹម ព្រមទាំងបង្ហោះនូវស្ទូរី លាក្រុមគ្រួសារនិងអ្នកគាំទ្ររបស់នាង។ ក្រោយដឹងខ្លួនមកវិញនៅថ្ងៃនេះ នាងស្រាប់តែទទួលដំណឹងមិនល្អ ទាក់ទងនឹងគូដណ្ដឹងដែលរងការចោទប្រកាន់ជំរិតទារប្រាក់ពីហ្វេនទៅវិញ៕

Ahreum និងគូដណ្ដឹងវ័យក្មេងជាង

អត្ថបទ សាង ស្រីល័ក្ខ

ចុចអាន៖ឡានមួយគ្រឿងដែល Lisa បើកខ្លួនឯង តម្លៃស្មើនឹងផ្ទះរាប់សិបខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម