Connect with us

ជីវិតកម្សាន្ដ

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

បានផុស

នៅ

តារា​សម្តែង និង​ចម្រៀងកញ្ញា សុខ ស្រីម៉ុច ថ្មីៗនេះ​បញ្ចេញរូបភាពតាមរយៈការ​លេច​វត្តមាន​ទៅ​ដើរលេង​កម្សាន្ត​លើ​ទឹក​ដី​ខេត្ត​សៀមរាប​អង្គរ​យ៉ាង​ស្រស់​ស្អាត។ ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ​ក្រៅពី​ការ​រំលេច​រូបភាពជាច្រើនសន្លឹក សុច ស្រីម៉ុច ក៏បានអំពាវនាវ​ដល់​កូនខ្មែរ​គ្រប់រូប​ត្រូវ​ចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ​មរតក​ដូនតា​ខ្មែរ​ទៅ​កាន់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខ ស្រីម៉ុច បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ថា ​នាង​ពិត​ជា​មានអារម្មណ៍​សប្បាយ​រីករាយខ្លាំង ដែល​បាន​កើតជាកូនខ្មែរ​ រស់នៅ​លើទឹក​ដី​ដ៏​អច្ឆរិយ​នៃ​ប្រទេស​កម្ពុជា​ពិសេស​ពេល​បាន​ទៅដល់ទឹកដី​ប្រវត្តិសាស្រ្ត​សៀមអង្គរ គឺ​ធ្វើឲ្យ​នាង​មាន​ក្តី​មោទនភាព​បំផុត។ អ្វីដែលនាង​កា​ន់តែចង់ឃើញថែមទៀតគឺ ​សូមឲ្យ​ពលរដ្ឋ​ខ្មែរទាំងអស់ចូលរួមថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ដែល​ដូនតា​បាន​បន្សល់​ទុក។

ដោយ​ឡែកពី​នេះ​ គេ​នៅ​ចាំបានថា​ ដើម្បី​ចូលរួមលើក​ស្ទួយវិស័យ​សិល្បៈ​ខ្មែរ តារា​សម្តែង​កញ្ញា សុខ ស្រីម៉ុច កាលពីថ្មី​ៗ​ក៏បាន​ចេញ​មុខ​អំពាវនាវ​ដល់​មហាជន​ ក៏​ដូច​ជា​យុវជន​ខ្មែរ​ត្រូវចូលរួមការ​គាំទ្រ​ចំពោះ​វិស័យ​ភាព​យន្ត​ជាតិ​ឲ្យ​បាន​ផុលផុស​ខណៈ​បច្ចុប្បន្នលំហូរ​នៃភាពយន្តបរទេស​កំពុង​មាន​ការប្រកួតប្រជែង។

តារាស្រី​កញ្ញា សុខ ស្រីម៉ុច បាន​ប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងដែរថា «ខ្ញុំសូមស្នើដល់​បងប្អូនមហាជនខ្មែរ​ត្រូវចូលរួម​គាំទ្រ​ លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​យើង​ឲ្យ​បានច្រើនជាង​ការ​គាំទ្រ​ភាពយន្ត​បរទេស​ដែល​ជា​ប្រទេស​ជិត​ខាង ហើយ​ម្យ៉ាងទៀត​ក៏​អំពាវ​នាវ​ឲ្យ​មាន​ការ​​កាត់​បន្ថយការនាំចូល​ ឬចាក់​បញ្ចាំង​ភាពយន្ត​បរទេស​ដើម្បី​ឲ្យ​ភាពយន្ត​របស់​ខ្មែរ​កាន់​​តែ​មាន​ការ​គាំទ្រ​ច្រើន​ថែម​ទៀត។

គួរ​កត់​សម្គាល់​ថា តារា​សម្ដែង និង​ចម្រៀងកញ្ញា សុខ ស្រីម៉ុច ឬ ទេព ស្រីម៉ុច បច្ចុប្បន្ន​ត្រូវគេ​មើលឃើញថា ថ្វីត្បិតនាង​មាន​ភាព​មមាញឹក​ការងារ​ច្រើន​ទាំង​អាជីព​សិល្បៈ និង​ផ្ទាល់ខ្លួន​បន្តិចក្តី តែបើនិ​យាយ​ពី​រូបសម្រស់​នាង​កាន់តែ​ស្អាត​ផូរផង់​ជាង​មុន​ស្របពេលដែល ជីវិត​របស់នាង​ក៏មានលទ្ធភាព​លូយឆាយ​បើ​ធៀប​នឹងមិត្តភក្តិរួមអាជីពសិល្បៈ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម