Connect with us

ជីវិតកម្សាន្ដ

លោក ដួង សុខគា ៖ ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ

បានផុស

នៅ

អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សង្កេត​ឃើញ​យុវជន​ខ្មែរ​មួយ​ចំនួន​ធំ នាំ​គ្នា​ផុស​ផុល​លេង​ល្បែង​បាញ់​ទឹក និង​ប៉ាត​ម្សៅ ផ្ទុយ​ពី​ប្រពៃណី​ខ្មែរ នា​ឱកាស នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​នោះ តារា​ពហុ​ជំនាញ លោក ដួង សុគា កន្លង​មក បាន​ដាស់តឿន​ស្មារតី​យុវជន​ខ្មែរ​ងាក​មក​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​លោក ដួង សុខគា បាន​ចាត់​ទុក​ថា ចំពោះ​ការ​លេង​ល្បែង​បាញ់​ទឹក និង​ប៉ាត​ម្សៅ គឺជា​ល្បែង​ជាន់​ពន្លិច​ហូល​ផាមួង​ខ្មែរ។ ក្នុង​នោះ លោក ដួង សុខគា ក៏បាន​សម្ដែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ជុំវិញ​ការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់គំនិត​ពី​សំណាក់​យុវជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ចំពោះ​ការ​លេង​ល្បែង​ដែល​ពុំមែន​ជា​ប្រពៃណី​ជាតិ​សាសន៍​ខ្លួនឯង។

តាមរយៈ​នេះ លោក ដួង សុខគា បាន​ចោទ​ជា​សំនួរ​ថា «ល្បែង​បាញ់​ទឹក និង​ប៉ាត​ម្សៅ ជា​ល្បែង​ជាន់​ពន្លិច​ហូល​ផាមួង​ខ្មែរ! ហេតុអ្វី? បងប្អូន​សាក​ជួយ​ឆ្លើយ»។ ជាមួយ​គ្នា​នេះ មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​ថា «ព្រោះ​ហួល​ផាមួង​ខ្មែរ មិន​អាច​ឲ្យ​ត្រូវ​ទឹក​បាន​ទេ វា​នឹង​ខូច​គុណភាព។ គួរ​តែ​ដាក់​ល្បែង​ប្រជាប្រិយ និង​រាំ​ក្បាច់​បូរាណ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ បូ​រ៉េ​រ៉ូ និង​ម៉ា​ឌី​ស៊ុន មក​ដាក់​តាម​គោលដៅ​រាំ​វិញ បើ​មិន​ចង់​ឲ្យ​បាត់បង់»។ ចំណែក​ខ្លះ​ទៀត​លើក​ឡើង​ថា «ប៉ះពាល់​ខ្លាំង​លោកគ្រូ ចូល​ឆ្នាំ​អត់​ហ៊ាន​ស្លៀក​ហូល​ផាមួង ខ្លាច​គេ​បាញ់​ទឹក​ត្រូវ​ខូច​អស់ និយាយ​មិន​ស្ដាប់​យើង​ទេ ដល់​យើង​ខឹង ថា​មួយ​ឆ្នាំ​ម្ដង ហើយ​បាញ់​ចំ​ក្មេង​ស្រី​មក​ថ្ងៃ​ខែ​ទៀត ចប់​ហើយ គ្រោះថ្នាក់​ច្រើន​ទៀត យើង​គួរ​តែ​នាំ​គ្នា​បញ្ឈប់ បើ​ស្រង់​ទឹក​ព្រះ​ក្នុង​ផ្ទះ ឬ នៅ​វត្ត គឺ​ល្អ​ណាស់។ មាន​ន័យ​ថា ល្បែង​បាញ់​ទឹក​ប៉ាត​ម្សៅ​កាន់តែ​ផុស​ផុល​កក្រើក គឺ​វា​ពិតជា​ជាន់​ពន្លិច​ល្បែង​ប្រជាប្រិយ​ខ្មែរ​យើង​ឲ្យ​បាត់​បន្តិច​ម្តងៗ ហើយ បើ​កូន​ខ្មែរ​មិន​ខំ​បំផុស​ឡើងវិញ​ទេ គេ​នឹង​នៅ​ពី​លើ​យើង​ហើយ ដោយ​យើង​ចេះ​តែ​ភ្លេច​អ្វី​ជា​ខ្លួន​ឯង ប្រៀប​ដូច​ពាក្យ​លោកគ្រូ ល្បែង​បាញ់​ទឹក ប៉ាត​ម្សៅ ជា​ល្បែង​ជាន់​ពន្លិច​ហូល​ផាមួង អញ្ចឹង​ដែរ»។

ជា​ការ​ពិត​ណាស់ ដោយសារ​សង្កេតឃើញ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​យុវជន​ខ្មែរ​មួយ​ចំនួន​ធំ​ងាក​ពី​ការ​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ទៅ​នាំ​គ្នា​ទិញ​របស់​គេ​យក​មក​លេង​ដូចជា ការ​លេង​បាញ់​ទឹក ប៉ាត​ម្សៅ ឬ ជះ​ទឹក​ជាដើម​នោះ ស្រាប់តែ​តារា​ពហុ​ជំនាញ ដួង សុខគា កាលពី​ថ្មីៗ នេះ ក៏បាន​បង្ហោះ​សារ​ដាស់តឿន​ឲ្យ​យុវជន​ខ្មែរ​មក​លេង​ល្បែង​ប្រជាប្រិយ​ដែល​ខ្មែរ​មាន​តាំងពី​បុរាណ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

ពលរដ្ឋអ្នកជាប់ខ្សែស្រឡាយចិន ចាប់ផ្ដើមទិញ​សម្ភារៈមួយចំនួនដើម្បីត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ចរាចរណ៍៤៨ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ចរាចរណ៍៤៨ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់១៦នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម