Connect with us

ជីវិតកម្សាន្ដ

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

បានផុស

នៅ

Lisa សមាជិកក្រុម Blackpink ត្រូវគេរាយការណ៍ថានាងបានទិញផ្ទះប្រណិត duplex ដែលមានទីតាំងនៅសង្កាត់ Seongbuk នៃទីក្រុងសេអ៊ូលក្នុងតម្លៃ ៧.៥ ពាន់លានវ៉ុន (៥.៥ លានដុល្លារអាមេរិក)។

យោងតាមសារព័ត៌មាន Yahoo រាយការណ៍ថា ក្នុងការប្រារព្ធខួបកំណើតអាយុ ២៧ឆ្នាំរបស់នាង កាលពីថ្ងៃពុធ សិល្បករថៃរូបនេះបានចែករំលែកវីដេអូមួយនៅលើប៉ុស្តិ៍ YouTube របស់នាង ដោយផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកទស្សនាផ្ទះខាងក្នុងនិងរថយន្តទំនើបផ្ទាល់ខ្លួនថែមទៀតផង។ វីដេអូបង្ហាញពីបន្ទប់ទទួលភ្ញៀវរបស់នាង ដែលតុបតែងដោយប៉េងប៉ោងពីក្រុមមិត្តភក្តិ និងបុគ្គលិករបស់នាងសម្រាប់ឱកាសពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Chosun ដែលគេស្ឡាក់ថាជិតដិតនឹងតារាស្រីរូបនេះ បានរៀបរាប់​លម្អិត​ថា តារាចម្រៀង​រូបនេះ​បាន​ក្លាយជា​ម្ចាស់​លំនៅឋាន​នៅ​ដើមឆ្នាំ​២០២៣ ដែល​ពីមុន​ជា​ទ្រព្យសម្បត្តិ​របស់​ឧកញ៉ា​មកពី​ប្រទេស​កូរ៉េខាងត្បូង​។ លំនៅដ្ឋាននេះមានបន្ទប់ក្រោមដី រួមជាមួយនឹងជាន់ខាងលើពីរ។​ នាងបាននិយាយថា បន្ទាប់ពីការទិញរបស់ Lisa គម្រោងជួសជុល និងតុបតែងឡើងវិញយ៉ាងទូលំទូលាយមួយត្រូវបានធ្វើឡើងស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់តារាចម្រៀង ដែលនាងបានចំណាយការខិតខំប្រឹងប្រែងយ៉ាងច្រើន។

Lisa ក៏បានបង្ហាញរូបថតកុមារភាពនៅក្នុងវីដេអូ និងចែករំលែកថានាងធ្លាប់ប្រាថ្នាចង់ក្លាយជាអ្នកបម្រើលើយន្តហោះ មុនពេលដែលចំណង់ចំណូលចិត្តរបស់នាងក្នុងការរាំ និងច្រៀងបាននាំមុខគេ។ ការគាំទ្រនាងឥតឈប់ឈរ គឺជាម្តាយរបស់នាង ដែលនាងពណ៌នាថាជាតួរអង្គដ៏ឆ្នើម និងបំផុសគំនិតនេះតាំងពីដើមទីមក។

នៅចុងបញ្ចប់នៃវីដេអូ អ្នកទស្សនាឃើញតារាចម្រៀងរូបនេះចូលរថយន្តទំនើបម៉ាក់យីហោ Mercedes Benz G-63 Mansory ពណ៌ស មុនពេលចេញពីលំនៅដ្ឋានរបស់នាងតាមយានដ្ឋាន។​ ក្នុងនោះគេថែមទាំងទម្លាយតម្លៃឡានមួយគ្រឿងនោះថាមាន​តម្លៃ ៦៤១,០៥២.១៣ ដុល្លារ ស្មើនឹងផ្ទះវីឡារាប់សិបខ្នង។

ថ្វីបើយ៉ាងណាក៏ដោយ ការចំណាយលើរបស់មានតម្លៃពីសមាជិកក្រុម Blackpink រូបនេះ មិនមែនជារឿងចម្លែកនោះទេខណៈដែលនាងត្រូវបានគេចាត់ទុកថាមានទ្រព្យស្មើនឹងសេដ្ធីនីល្បីៗ។ មិនត្រឹមប៉ុណ្ណឹងនោះទេ នៅឆ្នាំ ២០២៣ វេទិកាស្ទ្រីមតន្ត្រី Spotify បានទទួលស្គាល់នាងថាជាសិល្បករ K-pop ដំបូងគេដែលឈានដល់ចំណុចសំខាន់នៃការស្ទ្រីមចំនួន ១ ពាន់លានជាមួយនឹងបទចម្រៀង Money។ Lisa ក៏មានមុខមាត់យ៉ាងសំខាន់នៅក្នុងវិស័យម៉ូដ ដោយរូបនាងធ្វើជាទូតសុឆន្ទសកលសម្រាប់ម៉ាកល្បី ៗ ដូចជា Celine និង Bulgari ។ ជាងនេះទៅទៀត នាងមានអ្នកតាមដាន ១០២ លាននាក់នៅលើ Instagram ដែលបានក្លាយជាតារា K-pop ដំបូងគេដែលឈានដល់ដំណាក់កាលនេះ៕

\អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឡានមួយគ្រឿងដែល Lisa បើកខ្លួនឯង តម្លៃស្មើនឹងផ្ទះរាប់សិបខ្នង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម