Connect with us

ជីវិតកម្សាន្ដ

Lisa ​ថា ​បើ​មិនប្រលងជាប់តារា K-pop ទេ នាង​នឹង​បន្ត​អាជីព​ជានារីអាកាសចរ

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK បានទម្លាយថា​ ប្រសិនបើនាងមិនមែនជាអ្នកសិល្បៈបែប K-pop អាជីពដែលនាងស្រលាញ់ពេញចិត្តបំផុតគឺជានារីអាកាសចរ​​​​ ឬជា​អ្នក​បម្រើ​លើ​យន្តហោះ​ដ៏​ស្រស់​ស្អាត​មួយ​រូប ខណៈដែលអ្នកគាំទ្របានចំអន់លេងថា​ ពេលនេះ​នាង​ឡើង​យន្តហោះ​ញឹកញាប់​ជាង​ម្ចាស់​អាជីពទៅទៀត។

សិល្បករ K-pop ជាច្រើនប្រហែលជាមិនមានក្តីសុបិនតែមួយគត់ក្នុងការច្រៀងនៅលើឆាកនោះទេ។ ដូចតារាស្រីល្បីៗលំដាប់ពិភពលោក Lisa បានបើកទម្លាយនូវការពិតមួយចំនួនដែលទាក់ទងនឹងក្ដីសុបិនរបស់នាង ជាមួយ Blinks នៅពេលទៅលេងផ្ទះប្រណីតផ្ទាល់ខ្លួននៅប្រទេសកូរ៉េ តាមរយៈវីដេអូឃ្លិប Special Birthday Q&A ជាមួយ Lisa អបអរខួបកំណើតអាយុ ២៧ ឆ្នាំរបស់នាងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពេល​ទៅ​លេង​ផ្ទះ​នោះ សមាជិកក្រុម BLACKPINK ក៏ត្រូវឆ្លើយសំណួរដែលក្រុមការងារបានបង្ហោះនៅលើជញ្ជាំង មួយ ក្នុងពេលនោះមានសំណួរគួរឲ្យចាប់អារម្មណ៍មួយគឺ៖ ប្រសិនបើអ្នកមិនបានបង្ហាញខ្លួនជាសិល្បករ K-Pop តើអ្នកគិតថាអ្នកគួរធ្វើអាជីពអ្វីឥឡូវនេះ?​ ពេល​បាន​ឮ​បែប​នេះ តារា​ស្រី​វ័យ ២៧ ឆ្នាំបាន​ឆ្លើយ​ដោយ​មិន​គិតថា អ្នកបម្រើលើយន្តហោះ នោះជាក្ដីសុបិនមួយកាលនៅក្មេង។

ម្ចាស់ CEO របស់ LLOUD​ រូបនេះ បានឆ្លើយសំណួរហ្វេនទាំងទឹកមុខញញឹមថា “ មុនពេលធ្វើសវនកម្ម (ប្រលង k pop) ខ្ញុំ​បាន​ប្រាប់​ឪពុក​របស់​ខ្ញុំ​ថា ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​បើក​យន្តហោះ។ ឪពុក​ប្រាប់​ថា​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​បរទេស។ ប៉ុន្តែខ្ញុំបានចុះកុងត្រាជាមួយ YG រួចទៅហើយ។ ដូច្នេះ​ហើយ ទើប​ខ្ញុំ​ត្រូវ​បោះបង់​ក្តី​ស្រមៃ​របស់​ខ្ញុំ ​ក្នុង​ការ​ធ្វើ​ការ​លើ​យន្តហោះ”។

ថ្វីបើយ៉ាងណាក៏ដោយ​ នេះក៏ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ជាពិសេសសម្រាប់អ្នកគាំទ្រដែលបានទស្សនានូវឃ្លិបវីដេអូរបស់ Lisa បាន​ចូល​មក​បញ្ចេញ​មតិ និង​ចំអន់នាងលេងថា នាង​ចូល​ចិត្ត​ការហោះហើរសម្រាប់ទៅហើយ។​ ឥឡូវ​នាង​មិន​ចាំបាច់​ធ្វើ​ជា​អ្នក​បម្រើ​លើ​យន្តហោះ​ ក៏អាចហោះហើរញឹកញាប់ជាងអ្នកដែលធ្វើការលើយន្តហោះថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម