Connect with us

ជីវិតកម្សាន្ដ

ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ

បានផុស

នៅ

Lisa សមាជិកក្រុម Blackpink​ បានប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់នាងនៅក្នុងប្រទេសថៃ ក្នុងសំលៀកបំពាក់ Oscar de la Renta sequin និងឈុតគ្រឿងអលង្ការ Bulgari ដ៏ស្រស់ស្អាតបំផុតបង្ហាញថា ស្ទីលនេះស្អាតប្លែកខុសពីមុនឆ្ងាយ។

ការ​ប្រារព្ធ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​​មួយស្ថិតក្នុងក្រុងបាងកក ​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា ហើយ​នាងបានជ្រើសយក​ប្រធានបទ​ឌីស្កូ​ឆ្នាំ ១៩៧០មកស្លៀកពាក់។ Lisa ត្រូវ​បាន​គេ​រាយការណ៍​ថា​ នាង​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ប៉ុន្មាន​ថ្ងៃ​មុន​ព្រឹត្តិការណ៍​នេះ ហ់ើយនាងក៏បានជ្រើសរើសសំលៀកបំពាក់ឈុតដែលឆ្លុះបញ្ជាំងស្បែកសរលោង នរំលឹកការឆ្នាំដែលកន្លងទៅផងដែរ។

ក្នុងនោះថែមទៀតដែរ សមាជិកក្រុម Blackpink បាន​ជ្រើសរើស​ការតុបតែង​ភ្នែក​ដ៏​ទាក់ទាញ ម៉ូដ​សក់​ដ៏​ស្រស់​ស្អាត និង​ស្បែកជើង​ពី Louis Vuitton ស្របពេលដែលពិធីជប់លៀងនេះបុរួមមានការថតរូបជាមួយម្តាយ ឪពុកចុង និងជីដូនបង្កើតដែលកម្រឃើញបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ក៏​បាន​សម្ដែង​ការ​ស្វាគមន៍​ថ្ងៃ​ខួប​កំណើត​របស់នាង បន្ទាប់ពីបានឃើញតារា​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម។ ជាពិសេសឈុតមួយនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងសម្បើម ពីព្រោះអ្នកគាំទ្រទូទាំងពិភពលោកកម្របានឃើញនាងបង្ហាញការស្លៀកពាក់បែបនេះ បង្ហោះលើគណនីផ្ទាល់ខ្លួនណាស់។

យ៉ាងណាក៏ដោយ មុនពេលមកដល់ប្រទេសថៃដើម្បីអបអរខួបកំណើតជាមួយក្រុមគ្រួសារ Lisa ទើបតែធ្វើពិធីខួបកំណើតផ្ទាល់ខ្លួននៅប្រទេសកូរ៉េ ដោយបើកបង្ហាញពីផ្ទះប្រណិតដែលនាងទិញទុកកន្លងមក។ ក្នុងនោះ សមាជិកក្រុម BLACKPINK បានទម្លាយថា​ ប្រសិនបើនាងមិនមែនជាអ្នកសិល្បៈបែប K-pop អាជីពដែលនាងស្រលាញ់ពេញចិត្តបំផុតគឺជានារីអាកាសចរ​​​​ ឬជា​អ្នក​បម្រើ​លើ​យន្តហោះ​ដ៏​ស្រស់​ស្អាត​មួយ​រូប ខណៈដែលអ្នកគាំទ្របានចំអន់លេងថា​ ពេលនេះ​នាង​ឡើង​យន្តហោះ​ញឹកញាប់​ជាង​ម្ចាស់​អាជីពទៅទៀត៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖Lisa ​ថា ​បើ​មិនប្រលងជាប់តារា K-pop ទេ នាង​នឹង​បន្ត​អាជីព​ជានារីអាកាសចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម