ជីវិតកម្សាន្ដ
Dispatch បង្ហាញព័ស្តុតាងថា មិត្តប្រុស Areum ជាបុគ្គលបោកប្រាស់ និងជនល្មើសផ្លូវភេទ
នៅថ្ងៃទី ០១ ខែមេសានេះ សារព័ត៌មាន Dispatch បានលាតត្រដាងការពិតមួយថា មិត្តប្រុសរបស់ Areum អតីតសមាជិកក្រុម T-ara គឺជាជាអ្នកបោកប្រាស់អត្តពលិកអូឡាំពិក Nam Hyun Hee និងជនល្មើសផ្លូវភេទដ៏សំខាន់មួយ។
យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា Seo Dong Hoon ដែលជាគូដណ្ដឹង Areum បានជាប់ពន្ធនាគារក្នុងឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ ការរំលោភផ្លូវភេទ និងគំរាមកំហែង។ មិត្តប្រុសរបស់ Areum ត្រូវបានគេរាយការណ៍ថា បានជាប់គុក ២ ឆ្នាំ ៦ ខែ។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថា ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ក្នុងឧក្រិដ្ឋកម្មនោះ មាន២នាក់ជាអតីតមិត្តស្រីរបស់គាត់។

បន្ទាប់មក Dispatch បានបង្ហាញ Seo Dong Hoon បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារក្នុងខែកញ្ញា ឆ្នាំ ២០២៣ បានចាប់ផ្តើមណែនាំខ្លួនគាត់ដោយក្លែងក្លាយថា ជាអ្នកនិពន្ធរឿង ដែលធ្វើការឲ្យ Lotte Entertainment ជាក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសកូរ៉េ។ Dispatch បង្ហាញពីអ្នកទាំងពីរបានទាក់ទងគ្នាដំបូងក្នុងខែតុលា នៅពេលដែល Areum DMed គាត់។ Dispatch នឹងបង្ហាញបន្ថែមទៀតថា អ្នកទាំងពីរនឹងចាប់ផ្តើមសុំលុយអ្នកស្គាល់គ្នា គឺត្រឹមតែពីរខែបន្ទាប់ពីជួបគ្នា។

វាអាចថា Areum ត្រូវបានបោកប្រាស់ដោយទំព័រ Instagram ក្លែងក្លាយរបស់ Seo Dong Hoon? ទោះបីជាយើងរកមិនឃើញពីពេលដែលស្នេហារបស់ពួកគេចាប់ផ្តើមដំបូងក៏ដោយ យើងអាចតាមដានទៅពេលដែលការក្លែងបន្លំបានចាប់ផ្តើម។ Areum និង Seo Dong Hoon បានចាប់ផ្តើមសុំលុយអ្នកស្គាល់គ្នាត្រឹមតែ ២ ខែបន្ទាប់ពីជួបគ្នា។
លើសពីនេះទៀត Dispatch បរិយាយទៀតថា អ្នកទាំងពីរបានខ្ចី ៣០.០ លានវ៉ុន (ប្រហែល២២,៣០០ដុល្លារ ) ពីអ្នកគាំទ្រ T-ara ដោយអះអាងថា លុយចាំបាច់សម្រាប់ចំណាយលើវិក្កយបត្រថ្លៃព្យាបាលរបស់កូន Areum ។ គូស្នេហ៍មួយគូនេះបន្តផ្ញើរូបថតខ្លួននៅមន្ទីរពេទ្យទៅអ្នកស្គាល់គ្នាដើម្បីសុំលុយ ។ Dispatch បានបង្ហាញថាក្នុងចំណោម ៤៤.០លានវ៉ុន (ប្រហែល ៣២,៧០០ ដុល្លារ) ដែលពួកគេបានខ្ចី ពួកគេបានសងវិញត្រឹមតែ ២.០០ លាន វ៉ុន (ប្រហែល ១,៤៩០ ដុល្លារ) ប៉ុណ្ណោះ។ មកដល់ពេលនេះ មានជនរងគ្រោះយ៉ាងហោចណាស់ ១០ នាក់ នៃការបោកប្រាស់ដ៏ធំសម្បើម។
ទោះយ៉ាងណាក៏ដោយ របាយការណ៍របស់សារព័ត៌មាន Dispatch កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី Areum និងមិត្តប្រុសរបស់នាង ត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តការក្លែងបន្លំបោកប្រាស់ទាំងទឹកចិត្តនិងប្រាក់យ៉ាងច្រើនសន្ធឹក ពីអ្នគគាំទ្រនិងអ្នកស្គាល់គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ទីលប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់ Lisa ស្អាតប្លែក ខុសមុនឆ្ងាយ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?