ជីវិតកម្សាន្ដ
សាងប្រវត្តិសាស្រ្តថ្មី! បវរកញ្ញាវ័យក្មេងកម្ពុជា ៣ រូប ឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិ
មហាជន និងអ្នកគាំទ្របានបង្ហាញមោទនភាពជាមួយការចូលរួមអបអរ ខណៈដែលបវរកញ្ញាវ័យក្មេងកម្ពុជាចំនួន ៣រូប ដណ្តើមឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅលើទឹកដីប្រទេសថៃ។

ជាការពិតណាស់កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Junior Idol World 2024 គឺបានឈានដល់វគ្គផ្ដាច់ព្រ័ត្រជាមួយការរកឃើញម្ចាស់មកុដគ្រងតំណែងប្រចាំឆ្នាំ២០២៤ នេះ។ យ៉ាងណាមិញគេកត់សម្គាល់ថា សម្រាប់បេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា (បវរកញ្ញាវ័យក្មេង) ៣រូប ដណ្តើមបានជ័យលាភីឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិផងដែរ។
ចំពោះបេក្ខភាពតំណាងឲ្យកម្ពុជាដែលឈ្នះតំណែងឯកនៅក្នុងការប្រកួតអស្ចារ្យ Junior Idol World 2024 នោះរួមមាន,
១. យុវតី ជូរី ល្អហួស ឈ្នះមកុដ The Winner Miss Preteen International 2024

២. យុវតី ជា អមរា សូហ្វី លំដាប់រងទី២ Little Miss [Second Runner Up]។

៣. យុវតី យិត អេលីស លំដាប់រងទី២ Miss Teen [Second Runner Up] ។

តាមរយៈជ័យលាភីនេះដែរ ក៏មានទស្សនិកជន និងអ្នកគាំទ្របង្ហាញនូវមោទនភាពខ្លាំង និងអបអរចំពោះជ័យជំនះនេះផងដែរ។ សម្រាប់បវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជាទាំង ៣រូបទើបទទួលបានជ័យជំនះពីឆាកអន្តរជាតិនាពេលនេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដដ៏អស្ចារ្យមកជូនជាតិមាតុភូមិ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ