Connect with us

ជីវិតកម្សាន្ដ

ជិតចូលឆ្នាំថ្មី ! ខាត់ សុឃីម ដាស់តឿនត្រូវស្រលាញ់សងគុណម្តាយ-ឪពុកឲ្យបានច្រើន ទាន់មានឱកាស

បានផុស

នៅ

តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម បាន​ចេញ​សារ​ថ្មី​មួយ ដើម្បី​ធ្វើការ​ដាស់តឿន​ដល់​យុវជន​ខ្មែរ​គ្រប់ៗ រូប ត្រូវ​មាន​ភាព​កតញ្ញូ ស្រលាញ់ ដឹងគុណ ចំពោះ​ឪពុក​-​ម្តាយ ឲ្យ​បាន​ច្រើន ខណៈ​ឱកាស នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឈាន​ជិត​ចូល​មក​ដល់​នា​ពេល​ឆាប់ៗ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​ល្បី​ឈ្មោះ​អ្នកនាង ខាត់ សុឃីម បាន​និយាយ​ចេញ​ពី​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ថា «ទឹកចិត្ត​អ្នក​ម្ដាយ​មិន​អាច​កាត់ថ្លៃ​បាន​ទេ​..​ម្ដាយ​ឯណា​ចង់​ឲ្យ​កូន​ឈឺ ចង់​ឲ្យ​កូន​យំ គឺ​គ្មាន​នោះ​ទេ ដូច្នេះ​ចូរ​ស្រលាញ់​អ្នកម្ដាយ​របស់​ខ្លួន​ឲ្យ​ច្រើន​ៗ ទាន់​នៅ​មាន​ឱកាស»។ អ្នកនាង ថា «មាន​លុយ​ជូន​លុយ មាន​ពេល​នាំ​គាត់​ដើរ​លេង​ទិញ​ម្ហូប​ឆ្ងាញ់ៗ ជូន​គាត់ កុំ​ចាំ​ដល់​គាត់​ស្លាប់​បាត់ ចាំ​សែន​ម្ហូប​ឲ្យ​គាត់ គឺ​គាត់​មិន​បាន​ទទួល​ទេ»។

ជាមួយ​គ្នា​នេះ អ្នកនាង ខាត់ សុឃីម ក៏បាន​លើកឡើង​ពី​ការ​ដឹងគុណ​ដល់​ឪពុក​-​ម្តាយ​របស់​ខ្លួនឯង​ផង​ដែរ ដោយ អ្នកនាង បាន​ថ្លែង​ពី​ទឹកចិត្ត​ថា «មួយ​ជាតិ​នេះ កូន​សងគុណ​ម៉ែ​ពុក​មិន​អស់​ទេ កូន​សុំ​ទោស​រាល់​កំហុស​គ្រប់យ៉ាង​ដែល​កូន​សាង​ដោយ​អចេតនា​លើ​ម៉ែ​-​ពុក​….»។ បន្ថែម​ពី​នេះ តាមរយៈ​កិច្ច​សម្ភាសន៍ តារា​ស្រី​ពហុ​ជំនាញ​រូប​នេះ បាន​បញ្ជាក់​ថា «ទឹកចិត្ត​ម្តាយ​ពេលខ្លះ​យើង​មើល​ឃើញ​ធម្មតាៗ ប្រហែល​គិត​ថា ពួកគាត់​ស្រលាញ់​កូន​មិន​ស្មើគ្នា​ទេ»។

ខាត់ សុឃីម បន្ត​ទៀត​ថា តាម​ពិត​ទៅ ទឹកចិត្ត​ម្តាយ​គ្រប់​រូប ទោះបីជា​មើល​ឃើញ​កូន​អាក្រក់​កម្រិត​ណា​ក៏​គាត់​នៅតែ​ស្រលាញ់​កូន​ដូចគ្នា។ គ្រាន់តែ​ថា ម្តាយ​ខ្លះ​គាត់​បញ្ចេញ​ឲ្យ​ដឹង ឯ​ខ្លះ​ទៀត​គាត់​មិន​ឲ្យ​យើង​ដឹង​ឡើយ ពិសេស​អ្នក​ដែល​មាន​កូន​ច្រើន តួយ៉ាង​ដូច​ឪពុក​ម្តាយ​អ្នកនាង​តែម្ដង។ អ្នកនាង ខាត់ សុឃីម ក៏បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​អ្នកនាង​ផ្ទាល់ គឺ​ទឹកចិត្ត​ម្តាយ​ស្រលាញ់​កូន​ស្មើគ្នា មិន​ថា​ប្រុស ឬ​ស្រី​ទេ។

យ៉ាងណាមិញ ខាត់ សុឃីម បាន​បញ្ជាក់​បន្ថែម​ថា សូម​កូនៗ​ទាំងអស់ ត្រូវ​ស្រលាញ់​ឪពុក​-​ម្តាយ​ឲ្យ​បាន​ច្រើន ហើយ​បើ​នឹក​គាត់​ពេលណា ត្រូវ​ទៅ​លេង​គាត់​ឲ្យ​បាន​ញឹកញាប់ និង​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ពួកគាត់ កុំ​ចាំ​ដល់​ពេល​បាត់បង់​ពួកគាត់​ទើប​ស្តាយ​ក្រោយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ទូតថ្មីរបស់ថៃសន្យាជួយទាញវិនិយោគិនរបស់ខ្លួនមកបោះទុនក្នុងខេត្តបួននៃភាគឦសានកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

ខេត្តរតនគិរី មានភ្លៀងកក់ខែ៦០% ជាមួយផ្គររន្ទះចំនួន៣ថ្ងៃនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព២៤ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម