ជីវិតកម្សាន្ដ
តារាកំប្លែង ស្រីអ៊ីត ចេញមុខការពារ នាយ ចឺម ក្រោយរងការជេរប្រមាថពាក់ព័ន្ធបទចម្រៀងថ្មី
នៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះមានការចែករំលែកដោយធ្វើការរិះគន់យ៉ាងចាស់ដៃលើតារាចម្រៀងវ័យក្មេងគឺនាយ ចឺម បន្ទាប់ពីមានការបញ្ចេញរូបភាព Poster ពាក់ព័ន្ធបទចម្រៀងថ្មីមានចំណង ជើងថា “កន្លះកេសផឹកម្នាក់ឯង”។

ស្របពេលដែលមានការបង្ហោះចែករំលែករូបភាព Posterពាក់ព័ន្ធបទចម្រៀងថ្មីខាងលើនេះភ្លាមៗនោះ នាយ ចឺម ត្រូវអ្នកគាំទ្រ និងទស្សនិកជនមួយចំនួនសម្ដែងការរិះគន់ជាខ្លាំង ខណៈមានការលើកឡើងថាមិនគួរចេញបទចម្រៀងលក្ខណៈបំផុសពីការផឹកស៊ី ឬប្រើចំណងជើងបែបនេះឡើយ។
ជាមួយគ្នានោះមានការលើកឡើងថា «ខ្ញុំសង្ឃឹមថាអ្នកនិពន្ធ និងអ្នកចម្រៀងទាំងអស់គួរគិតពិចារណាទៅលើអត្ថន័យ និងអត្ថន័យរបស់បទនីមួយៗតើវាមានលក្ខណៈ អប់រំ ឬទេ? ដោយសារតែមានអ្នកផឹកស៊ីច្រើនហ្នឹងហើយ ទើបយើងជាអ្នកនិពន្ធគួរសរសេរបទណាដែលអប់រំមនុស្សឲ្យស្អប់ការផឹកស៊ី នឹងទៅទើបវាមានគុណតម្លៃមនុស្សជាតិទាំងមូល។ សូមចួលរួមយោបល់ប៉ុណ្ណឹងបើសិនជាខុសកុំប្រកាន់»។
មានការលើកឡើងទៀតថា «ខ្ញុំគាំទ្រពេញទំហឹងមិនចង់ឲ្យតារាមួយណាចេញវត្តបែកស្លុយនោះទេព្រោះខូចក្មេងជំនាន់ក្រោយអស់ហើយ។ ចុះបើក្មេងជំនាន់ក្រោយបែកស្លុយតើមានទំពាំងឯណាស្នង។ ដោយឡែកក៏ស្រាប់តែមាននារីម្នាក់បានធ្វើការរិះគន់យ៉ាងកប់ៗមាត់ថា“អួតតែរឿងផឹកកូនមីចោរកាឆុយអស់នេះ…”»។

ប្រតិកម្មទៅនឹងការរិះគន់ជេរប្រមាថខាងលើនេះតារាកំប្លែងអ្នកនាង អ៉ីត ដែលជាម្តាយមីងបង្កើត នាយ ចឺម បានចេញមុខឆ្លើយតបវិញថា «“ចាំបាច់ជេរដល់ម៉ែហាស មីអូននិយាយឲ្យស្រួលបួលបន្តិច មិនចូល ចិត្តអីនិយាយឲ្យស្រួលបួលកុំលេងដល់ពូជ“។ នាងបញ្ជាក់បន្ថែមថា បទចម្រៀង ក្មួយ ចឺម ខ្ញុំគឺមិនទាន់ចេញទេស្រាប់តែមានបងប្អូនមួយចំនួនតូចគាត់ជេរយកតែម្តងដែលមិនទាន់ស្តាប់អត្ថន័យបទចម្រៀងនៅឡើយទេ»។

ស្រីអ៉ីត និយាយទៀតថា «សូមស្តាប់អត្ថន័យបទចម្រៀងសិនទៅគ្រាន់តែឃើញចំណងជើងបទចម្រៀងស្រាប់តែជេរយកអ៊ីញ្ចឹងតែម្តងហើយជេរគាត់មធ្យមទេងំ គឺជេរដល់ម្តាយគាត់ និងរាលដាលដល់ពូជអំបូរទៀតខ្ញុំអត់យល់រឿងអ្នកជេរហ្នឹងតើចង់បានអ្វី?បើយើងមិនចង់បានត្រង់ចំណុចណាមួយគឺយើងអាចរិះគន់ដើម្បីកែតម្រូវខ្លះទៅកុំមកជេរប្រមាថបែបនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម